បង្ក្រាបបានករណីរថយន្តដឹកឈើមិនមានច្បាប់អនុញ្ញាត គឺចាប់ឡានពណ៌ត្រេអ៊ី ស្លាកលេខខម
នៅវេលាម៉ោង ៤ ទៀបភ្លឺ នាថ្ងៃទី ២៩-០៥-២០១៩ ពេលកងកម្លាំងអន្តាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ក្នុងភូមិសាស្ត្រទីរួមខេត្ត បានប្រទះឃើញរថយន្តសង្ស័យ ១ គ្រឿង ក៏បានតាមស្កាត់ធ្វើការត្រួតពិនិត្យ តែរថយន្តនោះ បើករត់គេចរហូតបែកកង់ក្រោយទើបឈប់ នៅចំណុច ផ្លូវបំបែកបាងកាយ៉ាក ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទហើយអ្នកបើកបរបានរត់គេចខ្លួន នៅពេលកម្លាំងជំនាញយើង ធ្វើការត្រួតពិនិត្យ នៅក្នុងរថយន្តប្រទះឃើញ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៥-៣០៦៤២ មានផ្ទុកឈើរអារជាច្រើនបន្ទះ និងកំណាត់ឈើមូលមួយចំនួន បច្ចុប្បន្ន បានប្រគល់ជូនខ័ណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធីច្បាប់៕