ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់​ឫស​យ៉ា​ង​ជ្រៅ​​នៅ​ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់មកហើ​យ​

114

ភ្នំពេញ៖ លោកស្រីកិត្ដិសង្ហហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា-ចិន បានចាប់ផ្តើម និងចាក់​ឫស​យ៉ា​ង​ជ្រៅ​​នៅ​ក្នុងប្រវត្តិសាស្ត្រដ៏យូរ លង់អស់ពេលប្រហែល២០០០ ឆ្នាំមក ​ហើ​យ​ បើ​គិ​ត​ពី​ដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និង​លោក ជូ យីង រាជ​ទូ​ត​ចិន ដែ​លបា​ន​ទៅបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សម័យ​ហ៊្វូណន។ ក្រោ​យ​​មកទៀត ក៏មា​ន​ទស្សនកិច្ចរបស់លោក ជីវ តាក្វាន់ ទៅកាន់​រាជធា​នី​អ​ង្គរ ដោយលោក​បាន​នាំ​ត្រឡប់មកកាន់ប្រទេសចិនវិញនូវការផ្សព្វផ្សា​យពី​វប្បធម៌​រប​ស់​ខ្មែរដូច​មាន​ ក​ត់​ត្រា​យ៉ាងច្បាស់នៅ​ក្នុង​ឯកសារ​របស់លោក ដែលមានចំណងជើងថា ប្រពៃណី​រប​ស់​អ្នកស្រុក​ចេនឡា។ នេះគឺជា​ទំនា​​ក់​ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង​មិន​​ឤ​ច​​កាត់​ថ្លៃ​​បាន​រវាងប្រទេស និង​ប្រជាជនទាំងពីរ។
លោកស្រី ម៉េន សំអន បានបញ្ជាក់បែបនេះ ខណៈលោក ស្រី ចូលរួម ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រសិក្សាភាសាចិន កម្រិតបឋមជូនដល់សិក្ខាកាម មន្ត្រីរាជការក្រសួង ទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន២៥នាក់
កាលពីថ្ងៃអង្គារ ១៣រោច ខែបឋមមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នៅក្រសួង។
ដោយមានការចូលរួមពីលោក ហ្ស៊ុង ប៉ ​ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឧបត្ថម្ភដោយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាផងដែរ ។

លោក លោក ហ្ស៊ុង ប៉ បានបញ្ជាក់ថា៖ វិទ្យាស្ថានខុងជឺត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងរាជបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានខុងជឺ មានទីស្នាក់ការកណ្ដាលនៅទី ក្រុងប៉េកាំង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ស្លាកវិទ្យាស្ថានត្រូវបានបើកសម្ពោធនៅរាជធានីភ្នំពេញក្រោមអធិបតីសម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ស៊ី ជឹន​ពីងប្រធានាធិបតីចិន។ គិតមកដល់ពេល​ប​ច្ចុប្ប​ន្ននេះ វិទ្យាស្ថានមានទីស្នាក់ការនៅរាជបណ្ឌិ​តសភាកម្ពុជា និងមានស្នាក់ការនៅ(១)-រាជធានីភ្នំពេញ (២)-ខេត្តកណ្ដា​ល (៣)-ខេត្តតាកែវ (៤)-ខេត្ដកំពង់ស្ពឺ(៥)-ខេត្តព្រះសីហនុ (៦)-ខេត្តបន្ទា​យ​មានជ័យ (៧)-ខេត្តសៀមរាប (៨)-បានដំបង (៩)-ខេត្តត្បូងឃ្មុំ (១០)-ខេ​ត្តព្រះវិហារ។ វិទ្យាស្ថានបានបើកថ្នាក់រៀនជូនមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័នមា​នដូចជា៖អគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា (២)-ទីស្ដីការគណៈរដ្ឋមន្ត្រី ៣ក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៤)-ក្រសួងវប្បធម៌ និ​ងវិចិត្រសិល្បៈ (៥)-ក្រសួងការពារជាតិ (៦)-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្រោមការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសទាំង០២​ កម្ពុជា-ចិនក្នុងគោលបំណ ង រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ វិទ្យាស្ថានបាន៖ ១)-បង្ខិតថ្នាក់រៀនភាសាចិនដល់ទីកន្លែង, បង្រៀនប្រកបដោយគុណភាព ២)-បង្កើនចំនួនអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនតាមរយៈសញ្ញាបត្រHSKនិងHSKK ស្រប តាមគោលនយោបាយជាយុទ្ធសាស្ត្រ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” (៣)-ពង្រីកឱកាសការងារនៅក្នុងប្រទេសជូនដល់សិក្ខាកាម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដា​គ្រឹះស្ថាន ក្រុមហ៊ុន សហគ្រាសនានារបស់ចិននៅកម្ពុជា (៤)-ទាក់ទា​ញ​បរិមាណភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាកាន់តែច្រើនស្របតាមយុទ្ធសាស្ត្រ China Ready របស់ក្រសួងទេសចរណ៍។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមការដឹក នាំរបស់ សម្តេចព្រះនរោត្តម សីហនុ និង លោកប្រធាន ម៉ៅ សេទុងប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារ​ភ្ជា​ប់​ទំនា​ក់​​ទំនង ការទូតជាមួយគ្នា នាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ រៀង​រហូតមក។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ត្រូវបាន​លើក​កម្ពស់​​នេះទៅជា ភាពជាដៃ​គូយុទ្ធ​សា​ស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០១០ មក។កម្ពុជាតែងតែ​គាំទ្រ​នយោ​បា​យការបរទេស​ចិន ជា​ពិសេស​ គោលន​យោ​បា​​យ​ចិនតែមួយ និងគំនិត​ផ្តួច​ផ្តើ​មស្តីពី ការផ្តួច​ផ្តើម​គំនិងខ្សែក្រវ៉ាត់ និង​ផ្លូ​វ ។

លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើន​ឡើង​យ៉ាង​ឆាប់​រហ័​ស ជា មធ្យម២៦%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុងឆ្នាំ​២០១៦ ពាណិជ្ជកម្មទ្វេភាគី​បាន​កើន​ដល់៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុង​នោះការនាំចេញ​របស់​កម្ពុជា​មានទំហំ ៨៣០ លាន​ដុល្លារឤមេរិក និងកា​រ​នាំ​ចូ​ល​មា​ន​ប្រមាណ ៣,៩ ប៊ីលាន​ដុល្លារ​ឤមេរិក។ ចិនជាប្រទេសវិនិយោគ​ធំជាង​គេ​បំផុត​នៅ​​កម្ពុជា ដែលគិត​ម​ក​​ដល់ឆ្នាំ ២០១៦ សន្និធិ​វិនិយោគ​របស់​ចិនបាន​កើន​ឡើ​​ង​ដល់៥,១ ប៊ីលា​ន ដុល្លារឤមេរិក ដែលផ្តោត​ទៅ​​​លើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពល​អគ្គិសនី។ នៅឆ្នាំ២០១៦ ភ្ញៀវ​ទេ​ស​ចរ​ចិនមក​ទស្សនាកម្ពុជា​មានចំនួន៨៣០ ពាន់នាក់ កើន​ឡើង​ប្រមាណ ២០% ប្រៀបទៅនឹងឆ្នាំ ២០១៥។ ដោយឡែក នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីការអភិវឌ្ឍ កម្ពុជា​បាន​ទទួ​ល​​ជំ​នួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចី​ពី​សាធារ​ណ​​រដ្ឋ​ប្រជា​មា​និ​ត​ចិនរហូតដល់៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិ​បា​ល និងអប់រំ ។ ក្រោមគំនិតផ្តួចផ្តើមនៃ​យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់​កិច្ច​សហ​​ប្រ​តិបត្តិការអន្តរ ជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្ត​ពង្រីក​កិច្ច​សហ​ប្រ​​តិបត្តិកា​រ​គ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើន​ពាណិជ្ជ កម្ម​ទ្វេភា​គី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង