ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាដាក់អត្តពលិកវ័យក្មេង២០រូបសម្រាប់ព្រឹត្តិការណ៍“43rd Sea Age Groups Swimming Championships”

340

​ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចរួចហើយក្នុងការដាក់កីឡាករ-កីឡាការិនីវ័យក្មេងចំនួន២០រូបនិងប្រតិភូចំនួន៥រូបសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ “43rd Sea Age Groups Swimming Championships” ។

​ព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះហើយកម្ពុជានឹងបើកទ្វារមជ្ឈមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានមរតកតេជោ ដើម្បីទទួលភ្ញៀញមកពីប្រទេសអាស៊ាន ។នេះជាលើកដំបូងហើយដែលពហុកីឡដ្ឋានជាតិមរតកតេជោបើកទ្វារ
ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាហែលទឹកកម្រិតអាស៊ានក្នុងខណៈដែលពហុកីឡដ្ឋានដ៏អស្ចារ្យមួយនេះនឹងក្លាយជាកន្លែងប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេមលើទី៣២នាឆ្នាំ២០២៣ ។

​លោកនាង សូរិទ្ធិយ៉ាអគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៨ដល់៣០មិថុនានេះកម្ពុជាដាក់កីឡាករ១០រូប និង កីឡាការិនីវ័យក្មេងចំនួន១០រូបចូលរួមប្រកួត ។ ក្នុងជាជាម្ចាស់ផ្ទះការប្រកួត ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

​លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣នឹងមានមានគ្រូបង្វឹកគណៈប្រតិភូ គណៈកម្មការបច្ចេកទេស និង កីឡាករ-កីឡាការិនីហែលទឹកប្រមាណជាង៥០០រូបមកពីបណ្តាប្រទេសអាស៊ានចូលរួម ។
​នេះក៏ជាឱកាសនៃការបង្ហាញឲ្យភ្ញៀវបានឃើញពី សក្ដានុពលនៃពហុកីឡាដ្ឋានមរតកតេជោដែលជាកន្លែងទទួលស៊ីហ្គេមលើកទី៣២ទៀតផង ។

អត្ថបទដែលជាប់ទាក់ទង