ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គសាមគ្គីអូឡាំពិកនៅខេត្តពោធិ៍សាត់មានតែ៣រូបប៉ុណ្ណោះ ដែលបានទទួលនិទ្ទេសល្អ

111

​ភ្នំពេញ:វគ្គរដ្ឋបាលកីឡាសម្រាប់មន្ត្រីថ្នាក់ដឹកនាំកីឡាគ្រូអប់រំកាយនិងកីឡាដែលបើកនៅខេត្តពោធិ៍សាត់រយៈពេល៤ថ្ងៃគឺពីថ្ងៃទី២៧មកនោះបានបញ្ចប់ហើយនៅថ្ងៃទី៣០ឧសភា ។

វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២៦រូបដែលមកពីពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យ និងគ្រូអប់រំកាយ និង កីឡាខេត្ត មន្តីនិងគ្រូអប់រំកាយ និង កីឡាស្រុកក្រវាញ ស្រុកក្រគរស្រុកកណ្ដៀង ស្រុកបាកាន និងស្រុកវាលវែង ។

​ក្នុងចំណោមសិក្ខាកាមចំនួន២៦រូបនេះមានតែ៣រូបដែលស្មើនឹង១២ភាគរយប៉ុណ្ណោះដែលបានទទួលនិទ្ទេសល្អ ១៩រូបស្មើនឹង៧៦ភាគរយបានទទួលនិទ្ទេសល្អបង្គួរ និង៣រូបទៀតដែលស្មើនឹង១២ភាគរយ បានទទួលនិទ្ទេសមធ្យម ។វាគ្មិនដែលចូលរួមធ្វើបទបង្ហាញក្នុងវគ្គនេះមានលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញ ពីប្រវត្តិចលនាអូឡាំពិករចនាសម្ព័ន្ធអូឡាំពិកអង្គការសាមគ្គីអូឡាំពិកការលេងដោយយុត្តិធម៌ (Fair-Play) ផែនការកម្មវិធីហ្វឹកហាត់កីឡា ផែនការធ្វើដំណើររបស់ប្រតិភូ និង ភាពជាអ្នកដឹកនាំ ។

លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាធ្វើបទបង្ហាញពីរបៀបធ្វើការជាមួយអ្នកស្ម័គ្រចិត្ត របៀបនៃការរៀបចំព្រឹត្តិការណ៍កីលាមួយ ការរៀបចំអង្គប្រជុំ និតិវិធីក្នុងការធ្វើទំនាក់ទំនង និង បទបង្ហាញពីស្ដ្រីនិង កីឡា ។

លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណកម្មការវេជ្ជសាស្ដ្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីការប្រឆាំងដូពីង (សារធាតុលើកកម្លាំងដែលហាមប្រើប្រាស់សម្រាប់អត្តពលិក) អាហារសម្រាប់អត្តពលិកភេសជ្ជៈសម្រាប់អត្តពលិក ការបញ្ជាក់ភេទក្នុងកីឡា វិធីការពាររបួសក្នុងកីឡា និង ការសង្គ្រោះបន្ទាន់ ។

អត្ថបទដែលជាប់ទាក់ទង