ជនជាតិចិននៅលើទឹកដីខ្មែរ ចង់កាយ ចង់ផ្ដាច់ផ្លូវ ជាសិទ្ធិរបស់ខ្លួន
ព្រះសីហនុ៖ បើតាមលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី 31ឧសភា នេះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយ ក្រោយមានជនជាតិចិន បានធ្វើសកម្មភាពកាយផ្ដាច់ផ្លូវនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាទឹកដីរបស់ជនជាតិខ្មែរ ប៉ុន្តែបែរជាគ្មានសិទ្ធិសូម្បីដើរកាត់ ដោយជាតិសាសន៍ដទៃមកគ្រប់គ្រងធ្វើតាមអំពើចិត្ត ចង់កាយ ចង់ផ្ដាច់ផ្លូវយ៉ាងណាជាសិទ្ធិរបស់ពួកគេទៅវិញ។
នេះបើតាមប្រភពពី Tna Daily បានបញ្ជាក់ពីវីដេអូយ៉ាងដូច្នេះថា «ភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការកាត់បំផ្លាញផ្លូវដោយជនជាតិចិនមិនអោយខ្មែរបានធ្វើដំណើរចូលទៅឆ្នេរមាសឆ្នេរពេជ្របានឡើយ»។ ក្រោមការសាកសួរ ក្នុងវីដេអូរបស់អ្នកព័ត៌មានក្នុងស្រុកអំពីមូលហេតុកាត់ផ្លូវដែលប្រជាជនខ្មែរធ្វើដំណើរបែបនេះ ជនជាតិចិនរូបនោះបានអះអាងថា ផ្លូវមួយខ្សែនោះខាងក្រុមហ៊ុនរបស់ខ្លួនជាអ្នកធ្វើ ចង់កាត់ឬចង់ទុក្ខជាសិទ្ធិរបស់ខ្លួន៕