ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកតាវ័យ៧១ឆ្នាំប៉ះមេម៉ាយកូនមួយ ខំបញ្ចេញកម្លាំងរួមរ័ក រហូត គាំងបេះដូងស្លាប់ លើបង្គង

149


ភ្នំពេញ ៖ លោកតាវ័យ៧១ឆ្នាំ បានភ្លក្សរសជាតិមេម៉ាយកូនមួយស្រួយដូចដូងដុត បានគាំងបេះដូងស្លាប់ បន្ទាប់ពីក្រោយពី បើកប្រតិបត្ដិការរួមរ័កជាមួយស្រីស្នេហ៍ វ័យ៣៨ឆ្នាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ៦A ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

លោកតាមានឈ្មោះ ស៊ុំ លន់ អាយុ៧១ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ជាមេម៉ាយ កូនប្រុសមួ អាយុ៧ឆ្នាំ ។
តាមប្រភពពីស្ដ្រីម្នាក់ ត្រូវជាប្អូនស្រីបង្កើត របស់អ្នកមេម៉ាយ ឈ្មោះ ឆុំ សុផល បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន បានស្គាល់និងស្រឡាញ់គ្នា តាំងពីអំឡុងខែ កុម្ភៈ ឆ្នាំ២០១៩មកម្លេះ អស់រយៈពេលជាង៣ខែមកហើយ ។ កន្លងមកគាត់គ្រាន់តែ មកលេង មួយភ្លែតៗ ហើយទៅវិញបាត់ ទើបតែនៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះបងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ ដោយបានសុំដេកនៅក្នុងបន្ទប់ជាមួយ មានគ្នា៣នាក់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នេះបងស្រីបានប្រាប់ឲ្យខ្លួន ទៅធ្វើការទៅ រូបគាត់មិនសូវស្រួលខ្លួនទេ ហើយក៏មិនទៅធ្វើការដែរ សម្ងំ ដេកសិន។ ប្រាប់ហើយ ស្ត្រីជាប្អូនក៏ចុះដើរទៅរោងចក្រ តាំងពីម៉ោង៥និង៣០នាទី បាត់ទៅ នៅសល់ក្នុងបន្ទប់ តែបងស្រីនិងលោកតា ២នាក់ប៉ុណ្ណោះ ។ ស្រាប់តែនៅវេលាម៉ោង៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង លោកតាបាន ស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះ ទាំងស្រីស្នេហ៍ ខណៈដែល កូនចៅលោកតា មិនដឹងនៅឯណា រាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើល ។
តាមស្ត្រីឈ្មោះ ឆុំ សុផល បាននិយាយថា លោកតាញាប់ញ័រ ខ្លាំងពេក រហូតទន់ដៃជើង ក្លាយជារឿងបែបនេះ ។

ក្រោយពីកើតរឿង ថាលោកតាស្លាប់លើបង្គង ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្វែងរក សាច់ញាតិ កូនចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះ ទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ឲ្យមកទទួលសពឪពុក។

ឈ្មោះ ម៉ារិន បាននិយាយាថា ដោយខ្លួន ដឹងពីអារម្មណ៍របស់ឪពុក ចូលចិត្តដើរសប្បាយ បែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងម៉េច បើអារម្មណ៍គាត់តែបែបនេះហើយ មានតែឲ្យប៉ូលិស ជួយធ្វើ លិខិតមរណភាព សម្រាប់ដឹកសព ទៅធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ សន្និដ្ឋាថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ប្រឹងរួមរ័ករហូតអស់ខ្យល់ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកនាងជាដៃគូរបស់លោកតាក៏មិនមានទោសពៃរ៍អ្វីដែរ ៕

អត្ថបទដែលជាប់ទាក់ទង