ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនមិនស្គាល់មុខ លួចដុតបំផ្លាញព្រៃលិចទឹក នៅស្រុកក្រឡាញ់

81

ក្រឡាញ់: ព្រៃលិចទឹក ជាជំរកដ៏សំខាន់ សម្រាប់ត្រីពង នារដូវវស្សា ការពារព្រៃលិចទឹក គឺ រួមចំណែក ការពារធនធាន ជលផល សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ខណៈជនមិនស្គាល់មុខ លួចដុតបំផ្លាញ។

កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៩ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកក្រឡាញ់ បានសហការការជាមួយមន្រ្តីជំនាញខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរឃុំសំបួរ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចុះត្រួតពិនិត្យតំបន់ព្រៃលិចទឹក ដែលត្រូវភ្លើងឆេះ ដោយសារជន មិនស្គាល់មុខ លួចដុតបំផ្លាញខូចខាត អស់នាពេលកន្លងមក។

ក្នុងឪកាសនេះ លោកអភិបាលរងស្រុកក៏បានណែនំាដល់អាជ្ញាធរឃុំ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ រៀបផែនការណ៍ ដាំកូនឈើ ឡើងវិញ និងដាក់កម្លាំងឃ្លាំមើល ដើម្បីរក្សាការពារឲ្យបានគង់វង់​ ទុក ទីតាំងទាំងនេះ ជាសម្បត្តិសាធារណះ របស់រដ្ឋ និងជាជំរកត្រីពងកូន នារដូវវស្សាផងដែរ ។

អនុលោមតាមច្បាប់ស្ដីពីព្រៃឈេី​ និងច្បាប់ស្ដីពីជលផល​ ប្រជាពលរដ្ឋ​ កងកម្លាំង​ប្រដាប់​អាវុធ​ និងអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់​ ត្រូវមានករណីយកិច្ចទទួលខុលត្រូវ​ ថែរក្សា​ ការពារ​ព្រៃឈើ​ បង្ការ​ និងប្រយុទ្ធនឹងភ្លេីងឆេះព្រៃ​ ចូលរួមថែរក្សាជម្រកមច្ឆាជាតិ​ ការពារ​ បង្ការ​ និងប្រយុទ្ធនឹងភ្លេីងឆេះព្រៃលិចទឹក​ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ជនណាដែលបានប្រព្រឹត្ត​ ឬបង្ករ ឲ្យមានភ្លេីងឆេះព្រៃ​ និងព្រៃលិចទឹក​ ដោយ​ចេតនា​ ត្រូវផ្ដន្ទាទោសក្រោមបទល្មេីសព្រៃឈេីថ្នាក់ទី១​ ឬបទល្មេីសជលផល ថ្នាក់ទី១​ ដែលត្រូវជាប់ពន្ធនាគារពី​ ០៣ឆ្នាំ​ទៅ​ ០៥ឆ្នាំ​ ឬពី​ ០៥ឆ្នាំ​ទៅ​ ១០ឆ្នាំ​ ៕

អត្ថបទដែលជាប់ទាក់ទង