ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជើងខ្លាំងមួយរូបទៀត បង្ហាញមុខប្រកួតជាមួយថៃ

98

ភ្នំពេញ:អ្នកប្រដាល់គុនខ្មែរជើងថ្មីមួយរូបទៀតនឹងបង្ហាញខ្លួនលើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀល
ថ្ងៃទី២មិថុនានេះដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉ត វណ្ឌី(Yorth Vandy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៥៧គីឡូក្រាម ។
អេលីត ចំរើនក្លិបឆ្មាសសែនសុខមិនទាន់មាននរណាស្គាល់នៅឡើយទេហើយនេះជាលើកដំបូងហើយដែលគេ
បង្ហាញមុខនៅសង្វៀនអាស៊ីអាគ្នេយ៍ដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃដែលជាជើងខ្លាំងគ្រាន់បើ ។
សូមបញ្ចាក់ថាយ៉ត វណ្ឌីធ្លាប់ប្រើកណ្ដាប់ដៃផ្ដួលជើងខ្លាំងកម្ពុជាម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ឲ្យសន្លប់
នៅទឹកទី១ តែនៅក្នុងជំនួបក្រោយមកទៀតគេប្រកួតចាញ់សាម៉េតដោយពិន្ទុវិញ ។
អេលីត ចំរើនមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥២ដង ចាញ់២១ដងនិងស្មើពិន្ទុ២ដង ។ ចំពោះយ៉ត វណ្ឌី
វិញគេមានប្រវត្តិប្រកួតចំនួន៧៦ដងឈ្នះ៥៨ដង ចាញ់១៨ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?
ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃរ៉ាំ ប៊ូ(Ram Bou)ដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៥១គីឡូក្រាម ។
រ៉ាំ ប៊ូទៃបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេមិនមាននរណាដឹងថាគេមានសមត្ថភាពខ្លាំងឬខ្សោយ
ណោះទេ ។ ចំពោះសេរីវិញគេជាជើងខ្លាំង ហើយក៏ជាអ្នកប្រដាល់ដែលកំពុងតែហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិ
ទៀតផង ។
សេរីមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧២ដង ចាញ់២១ដង និងស្មើពិន្ទុ ២ ដង ។ចំពោះរ៉ាំ ប៊ូវិញគេមានប្រ
វត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង ចាញ់១០ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង