ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមនប្រជុំដាក់ផែនការ ការពារសន្តិសុខនិងបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ

65

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​ នេះរដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយ​ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណ:អភិបាលខណ្ឌចំការមន​ បានបេីកកិច្ចប្រជុំគណ:បញ្ជាការឯកភាពខណ្ឌចំការមន​ ដោយមានរបៀបវារ:ដូចខាងក្រោម៖​
​ដោយពង្រឹង​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានអោយបានល្អប្រសើរ ,បញ្ហារថយន្តធន់ធំចូលក្រុងភ្នំពេញ ,ការបង្ក្រាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ,ការពង្រឹងយន្តការសម្អាត​ ប្រមូល​ និងដឹកជញ្ជូនសំរាមក្នុងមូលដ្ឋានដោយមានការចូលរួមពី​ គណ:អភិបាល​ខណ្ឌ​ គណ:នាយករដ្ឋបាលខណ្ឌ​ និង អធិការនគរបាលខណ្ឌចំការមន​ , បញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន​ ការិយាល័យចម្រុះរដ្ឋបាលខណ្ឌ​ លោក-លោកស្រីចៅសង្កាត់ទាំង​ ១២​ និងប៉ុស្ដ៍នគរបាលរដ្ឋបាលសង្កាត់ទាំង​ ១២ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា ចំពោះការលើកឡើងខាងលើនេះទទួល បានជោគជ័យដ៏រាប់ណាមានការខិតខំពីសំណាក់អស់ លោកទាំងអស់គ្នានៅក្នុងមូលដ្ឋាន ខណ្ឌចំការមននេះផងដែរហើយពិសេសជាងនេះ ទៅទៀតស្នើរដល់អស់លោកមួយចំនួនដែល ចេញមុខកាងល្បែងស៊ីសងគ្រប់ប្រភេទនោះ ស្នើអោយដកខ្លួនថយជាបន្ទាន់ចៀសវាងប្រឈម ជាមួយថ្នាក់លើចំពោះបញ្ហានេះ(អ្នកកាងល្បែងស៊ីសង)។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមន ក៏សូមអំពាវនាវទៅដល់បងប្អូន ប្រជាជនបើសិនជាឃើញនៅកន្លែងណាឬនៅភូមិ សង្កាត់ណាមានគេបើកលេងល្បែងស៊ីសងនោះ ជួយរាយការណ៍មកអាជ្ញាធរខណ្ឌចំការមនដើម្បីចុះបង្រ្កាប៕

អត្ថបទដែលជាប់ទាក់ទង