ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលសក្តិ៤កន្លះ បុកគេស្លាប់ ត្រូវបានបញ្ជូនទៅតុលាការ

72

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា
មន្ដ្រីនគរបាលសក្តិ៤កន្លះ ឈ្មោះ លី លាងឆេង ដែលបានបើករថយន្ដបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស បានចូលខ្លួនដោះស្រាយ ហើយត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈក្រុមគ្រួសារជាអ្នកចេញមុខសងសំណងទៅជនរងគ្រោះបន្ថែម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុមន្ដ្រីនគរបាលនោះ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះ (១មិថុនា)សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង