ពលរដ្ឋនៅឃុំឈើទាល ស្នើប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋាន ស្រុកគៀនស្វាយ ជួយជំរុញដល់ក្រុមហ៊ុន តភ្ជាប់បណ្ដាញទឹកស្អា តជូនដល់ពួកគាត់តាមខ្នងផ្ទះឡើងវិញ
ខេត្តកណ្ដាលៈប្រជាពលរដ្ខរស់នៅភូមិឫស្សីស្រុក និងភូមិឈើទាលឃុំឈើ ស្រុកគៀនស្វាយ ខេត្តកណ្ដាល នាសព្វថ្ងៃនេះកំពុងប្រឈមការលំបាកជាខ្លាំង ដោយខាងក្រុមហ៊ុនទឹកស្អាតមួយ បានផ្ដាច់បណ្ដាញទឹកស្អាត ជាយូរយារណាស់មកហើយ ដោយទម្លាក់លើក្រុមហ៊ុនធ្វើផ្លូវ គេចុះឈូសឆាយពង្រីកផ្លូវលេខ១១០ ប៉ះពាល់ដល់បំពង់ទុយោបណ្ដាញទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាត ទើបខាងក្រុមហ៊ុនផ្ដាច់ទឹកស្អាតដូចនេះ។ប៉ុន្តែការផ្ដាច់បណ្ដាញប្រព័ន្ធទឹកស្អាត តាមលំនៅស្ថានធ្វើអោយបងប្អូនប្រជាជន មានចិត្តខឹងនៅក្នុងរឿងនេះ ដោយប្រជាជនរាប់រយរាប់គ្រួសារ អត់ទឹកប្រើប្រាស់ ហើយម៉្យាងទៀតជិតដល់ថ្ងៃបោះឆ្នោតផង បើខាងក្រុមហ៊ុននៅតែបន្តផ្ដាច់ បណ្ដាញទឹកស្អាតនេះតទៅទៀត វាធ្វើអោយបងប្អូនប្រជាជន ដែលជាសមាជិកបក្ស មានសតិអារម្មណ៍មិនសូវសប្បាយចិត្តជាខ្លាំង។
ពលរដ្ឋ២ភូមិខាងលើដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមស្នើសុំយ៉ាងទទួចដល់ឯលោកប្រធាន ក្រុមការងារចុះជួយស្រុកកៀនស្វាយ ខេត្តកណ្ដាល មេត្តាជួយជំរុញដល់ខាងក្រុមហ៊ុនទឹកស្អាត អោយចុះមកតភ្ជាប់បណ្ដាញទឹកស្អាត ជូនដល់ប្រជាជនតាមខ្នងផ្ទះ បានប្រើប្រាស់ឡើងវិញផង ពិព្រោះសព្វថ្ងៃនេះពួកគាត់វេទនាខ្លាំងណាស់ ដោយគ្មានទឹកប្រើប្រាស់។
ប្រជាជន២ភូមិខាងលើនេះ មានសង្ឃឹម និងមានជំនឿជឿជាក់ទៅលើ លោកប្រធានក្រុមការងារស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាក់ជាមិនខាន និងដោះស្រាយជូនពួកគាត់ អោយមានទឹកប្រើប្រាស់ឡើងវិញ។
សូមបញ្ជាក់ជូនដល់លោកប្រធានបានជ្រាបផងដែរថា ប្រជាជនរស់នៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទាំងមូលនាសព្វថ្ងៃនេះ គឺពួកគាត់ជួបការលំបាក់ខ្លាំងណាស់ ក្នុងការប្រើប្រាស់ទឹកស្អាត និងភ្លើងអគ្គិសនី របស់ក្រុមហ៊ុនដោយភ្លើង តិចដាច់ៗៗ និងទឹកស្អាតដាច់ដូចគ្នាដែរ៕