ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ចាក់អង្រែក្រោម ធ្វើវេទិការសាធារណៈ ផ្សព្វផ្សាយនូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជូនដល់ប្រជាជនបានដឹងឮ

90

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ ២០១៩ នេះអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ បានបើកវេទិការសាធារណៈ និងផ្សព្វផ្សាយនូវគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៩យ៉ាងគឺ៖
១. គ្មានសកម្មភាព លួច ឆក់ ប្លន់គ្រប់ប្រភេទ
២. គ្មានការផលិត ចែកចាយ គ្រឿងញៀនខុសច្បាប់
៣. គ្មានអំពើអនាចារ ការជួញដូរស្ត្រី-កុមារ និងអំពើហិង្សាក្នុងគ្រួសារ
៤. គ្មានក្មេងទំនើង
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍
៧. គ្មានគ្រោះមហោន្តរាយ ផ្សេងៗ
៨. គ្មានគ្រាប់មិនទាន់ផ្ទុះនិង៩. គ្មានកុងត្រូលជជុះ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ,លោក គឹម កល្យាណ អធិការរង នគរបាលខណ្ឌមានជ័យ និងលោកវុឍ្ឈ ផូសារវ័ន្តមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោមព្រមទាំងមានអ្នកចូលរួមដោយលោក , លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយរងនគរបាលប៉ុស្តិ៍ នគរបាលមណ្ឌល លោក លោកស្រី ជាមន្ត្រីការិយាល័យចំនុះជំនាញ ក្នុងខណ្ឌមានជ័យ លោក លោកស្រី មេភូមិទាំង៨ រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ផងដែររស់នៅភូមិព្រែកតាឡុង ៣សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង