ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្នែកជំនាញក្រសួងទេសចរណ៍ ចុះវាយតម្លៃអំពីបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ នៅខណ្ឌពោធិសែនជ័យ

193

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះផ្នែកជំនាញក្រសួងទេសចរណ៍ ចុះវាយតម្លៃអំពី បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈ នៅខណ្ឌពោធិសែនជ័យ ដែលក្រុមការងារដឹកនាំដោយ លោក តឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅ ទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានចុះវាយតម្លៃអំពីបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ របស់បេក្ខភាពខណ្ឌប្រឡងប្រណាំងទីក្រុងស្អាត។

មន្ត្រីសាលាខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា៖ ក្រុមការងារក្រសួងទេសចរណ៍ វាយតម្លៃអំពី បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់បេក្ខភាព ខណ្ឌប្រឡងប្រណាំងទីក្រុងស្អាតខាងលើនេះ ដោយបានការទទួលស្វាគមន៍ ពីសំណាក់លោក ហែម ដារិទ្ធិ អភិបាល អភិបាលខណ្ឌពោធិ៍សែនជ័យ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ អភិបាល អភិបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើសេចក្ដីរាយការណ៍ ជាក់ស្ដែងពីការងារមួយចំនួន ដែលពាក់ព័ន្ធ នឹងការអនុវត្តការងារ សេវាសាធារណៈ នៅច្រកចេញចូលតែមួយ របស់បេក្ខភាពខណ្ឌពោធិសែនជ័យ សម្រាប់ឆ្ពោះ ទៅប្រឡងប្រណាំង ទីក្រុងស្អាតនៅពេលខាងមុខ ឱ្យទទួលបានជោគជ័យ។
លោកបន្តថា៖ កន្លងមករដ្ឋបាលខណ្ឌ បានធ្វើកិច្ចការងារជាច្រើន ជាពិសេសនៅ ច្រកចេញចូលតែមួយនេះ ដើម្បីដណ្ដើមយកជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង