ប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន
ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន នៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។
លោកនាយឧត្តមសេនីយ៍មៀចសុផាន់ណាបានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើង
ឯកBayon Leve lII,IPSC 2019មិត្តភាពកម្ពុជាចិនលើកនេះ ដោយមានកីឡាករកីឡាការិនីបាញ់កាំភ្លើងចំនួន៣ប្រទេស
រួមកម្ពុជាចិននិងឡាវហើយនេះ ជាកិត្តិយសចំពោះសហព័ន្ធដែល បានរៀបចំការប្រកួតមានលក្ខណៈអន្តរជាតិ។
លោកប្រធាសហព័ន្ធចាត់ទុកថានេះជាសកម្មភាពនៃ ការប្រមូលអ្នកស្នេហាការបាញ់កាំភ្លើងនេះ ឲ្យមកចូលរួម ហើយជាកីឡាមួយប្រភេទដែល មានលក្ខណៈទូលំទូលាយ ពិសេសដោយសារ តែអាវុធប្រើប្រាស់ត្រូវការអនុញ្ញាតពីរាជរដ្ឋាភិបាល។
លោបានបន្តថាគិតមកដល់ពេលនេះមិនទាន់មាន សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា មានរឿងអាស្រូវណាមួយ ពាក់ព័ន្ធការប្រើប្រាស់អាវុធទេ ដូច្នេះសូមឲ្យយើងរក្សាកេរ្តិ៍ឈ្មោះនៃប្រើប្រាស់អាវុធរបស់យើង ឲ្យស្របច្បាប់ និងត្រូវច្បាប់ព្រមទំាងប្រើប្រាស់ប្រយោជន៍និងកីឡា។ជាងនេះទៅទៀតកម្ពុជា មានសមត្ថភាពរៀបចំការប្រកួតគ្រប់ប្រភេទទាំងអស់ តាមលទ្ធិភាពដែលអាចធ្វើទៅបាន។
លោកប្រធានសហព័ន្ធបានបន្ថែមថា យើងត្រៀមកីឡាករកីឡាការិនីរបស់យើង ទៅចូលរួមប្រកួតបែប លក្ខណៈអន្តរជាតិនានាទៅតាម បណ្តាលប្រទេស ហើយកីឡាករ-កីឡាការិនីទាំងអស់ ដែលមានទេពកោសល្យ ថ្វីដៃពិតប្រាកដ នឹងមានឳកាសបង្ហាញសមត្ថភាពរបស់ខ្លួន ពិសេសយើងបានត្រៀមខ្លួន ធ្វើជាម្ចាស់ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២៕