នគរបាលស្រុកសំរោងទង បង្ក្រាបក្រុមអ្នកញៀនល្បែងអាប៉ោង
កំពង់ស្ពឺ ÷ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វិធានការបង្រ្កាបបទល្មេីសល្បែងសុីសងគ្រប់់ប្រភេទនៅ ក្នុងភូមិសាស្រ្ដខេត្ដ ត្រូវបានសាធារណជន ប្រជាពលរដ្ឋសារទរ ក្រោមចំណាត់ការក្ដៅ របស់លោកឧត្ដមសេនីយ៍ ស្នងការកំពង់ស្ពឺ ។
ប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង”អា ប៉ោង”ក្រុមញៀនល្បែង មិនខ្វល់អំពីការងារ ត្រូវបានកម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយ កំលាំងអធិការនគរបាលស្រុកសំរោងទង ចុះបង្រ្កាបកាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនាឆ្នាំ២០១៩ កិច្ចប្រតិបត្តិការសមត្ថកិច្ច ឃាត់មុខសញ្ញាលេងល្បែងសុីសង (អាប៉ោង) នៅចំណុចព្រៃឫស្សី ខាងលិចភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ឈ្មោះឆេង សំអៀង ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិសុភី ឃុំសំរោងទង ជាអ្នកបាញ់អាប៉ោង
ឈ្មោះបុិច ឈឿន ភេទប្រុស អាយុ ៦៤ឆ្នាំនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ឈ្មោះសួស ភុំ ភេទប្រុស អាយុ ៧០ឆ្នាំនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ឈ្មោះស៊ុំ សំអុល ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិសុភី ឃុំសំរោងទងស្រុកសំរោងទង ឈ្មោះសំរិត ឃីន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង
ឈ្មោះមឿន សុខណា ភេទស្រី អាយុ២៥ឆ្នាំនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។
តាមការបញ្ជាក់បន្ថែមពីលោក វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឲ្យដឹងថា
ដោយមានបញ្ជា យ៉ាងមុឹងម៉ាត់ និងចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាន តែងតែបេីកប្រតិបត្ដិការ និងបង្រ្កាបរាល់បទល្មេីស ជាបន្ដបន្ទាប់ មិនថាតែបទល្មេីសល្បែងអាប៉ោងនោះទេ ជាក់ស្តែងក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតចាប់យកវត្ថុតាង រួមមាន មេអាប៉ោងចំនួន ០២ ចានគ្របចំនួន ០១ កម្រាលក្រាលចំនួន ០១ គម្របសម្រាប់គ្របពណ៌ខ្មៅចំនួន ០១ ។
បច្ចុប្បន្នមុខសញ្ញាញៀនល្បែងទាំងអស់ ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕