ឃាត់ខ្លួនមនុស្ស៣នាក់ ក្លែងបន្លំជាព្រះសង្ឃ បម្រុងដើររៃអង្គាស ក្នុងខណ្ឌសែនសុខ
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីស្លៀកដន្តប់បែបព្រះពុទ្ឋសាសនា នៅចំណុចផ្លូវ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យ ០៣នាក់ រួមមាន ៖
១-ឈ្មោះ រិទ្ឋិ ភូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( គ្មានសារធាតុញៀន )។
២-ឈ្មោះ ជន ឈិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ( គ្មានសារធាតុញៀន )។
៣-ឈ្មោះ នៅ ដាំង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ( គ្មានសារធាតុញៀន )។
សម្ភារៈដកហូត ៖ ស្បង់ជីវរចំនួន២សម្រាប់ (បាត ១គូ ឆ័ត្រ ១គូ ស្បង់ជីវ ២កំប្លេរ) ម៉ូតូសណ្តោងរឺម៉ក ១គ្រឿង ( ម៉ូតូម៉ាកស៊ីរូស ស៊េរីចាស់ ពណ៍ស គ្មានស្លាកលេខ ។
ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យទាំង៣នាក់ កំពុងឈរប្តូរខោអាវ ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕