ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន រៀបចំអាហារពេលល្ងាច និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាឥស្លាម ១១១នាក់ក្នុងឱកាសអបអសាទរ ទិវាកុមារអន្ដរជាតិ

81

ភ្នំពេញ៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការផ្តល់កម្លាំងចិត្ត និងចែករម្លែកបទពិសោធន៍ល្អៗ ជូនកុមារ៉ា កុម៉ារី កុមាកំព្រា នាឱកាសបុណ្យទិវាកុមារអន្តរជាតិ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោមកិច្ចសហ ការ ឧបត្ថម្ភពីសប្បុរសជនដៃគូប្រទេសសិង្ហបុរី បានរៀបចំអាហារពេល ល្ងាចនៅអាហារដ្ឋានគូឡៃ រាជធានីភ្នំពេញ ជូនកុមារកំព្រា ចំនួន ១១១នាក់ ក្នុងនោះក៏មានឧបត្ថម្ភជាសម្ភារៈក្មេង និងថវិកា ក្នុងម្នាក់ៗ ទទួលបាន៦ម៉ឺនរៀលផងដែរ ។
លោក កៅ អ៊ីមរ៉ន បានក្រើនរំលឹកដល់កុមារា កុមារី ត្រូវខិតខំប្រឹងសិក្សារៀនសូត្រ និងរៀបចំខ្លួនអោយក្លាយជាបុត្រល្អរបស់មាតា ឬបីតា ដើម្បីសេចក្តីថ្លៃថ្នូរ ជាពិសេស ដើម្បី អនាគតវែងឆ្ងាយតទៅមុខ សម្រាប់ខ្លួនឯង និងសង្គមជាតិយើងទាំងមូលផងដែរ ។
លោក កៅ អ៊ឹមរ៉ន ក៏បានកោតសរសើរថ្លែងអំណរគុណដល់អង្គការដៃគូរពិសេសលោក Mouzzammil PM តំណាងសប្បុរសជន ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគម្រោងនានា និងអរគុណ ក្រុមស្ម័គ្រចិត្តសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានជួយសម្រួលរៀបចំ ឲ្យពិធីនេះប្រព្រឹត្តទៅបានរលូន បើទោះបីក្មេងៗ កំព្រាបានអញ្ជើញមកពីទីជិតឆ្ងាយជុំវិញរាជធានីភ្នំពេញ ទាំងមិនបានមកជាមួយនូវអាណាព្យាបាលក្ដី
តែយើងមានក្រុមការងារស្ម័គ្រចិត្តរបស់យើងរៀបចំសណ្តាប់ធ្នាប់រៀបរយល្អ ។ លោក ក៏បាន អគុណដល់ម្ចាស់ជំនួយ
អំពីការបរិច្ចាកទ្រព្ររបស់ MouzzammilPM គឺជាកាតព្វកិច្ខរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ព្រោះវាជាមូលដ្ឋាន១ ក្នុងមូលដ្ឋានគ្រឹះទាំង៥របស់សាសនាឥស្លាម ហេតុនេះបងប្អូនដែលមានលទ្ធ ភាពចូរចាប់ផ្តើមអនុវត្តពីខ្លួនយើងតិចក្តីច្រើនក្តី ដើម្បីជំរុញដល់អ្នកឯទៀតងាកមកទទួលយកវប្បធម៌ចែករំលែក ដ៏ល្អនេះ ដើម្បីយើងចូលរួមទាំងអស់គ្នា ខ្វាយខ្វល់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង និងចូលរួមលើកស្ទួយការកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាល ៕
ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង