ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញម៉ាស៊ីនភ្លើង២គ្រឿង ប្រមាណ ៤០០មេហ្គាវ៉ាត់ ដើម្បីត្រៀមផ្គត់ផ្គង់ពេលខ្លះភ្លើង

129


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីក្រុងភ្នំពេញ ត្រូវតែត្រៀម ថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានអនុម័តថវិកា និងបានធ្វើការបញ្ជាទិញហើយ និងខិតខំធ្វើឲ្យបានរួចរាល់ នៅក្នុងអំឡុងខែតុលាខាងមុខនេះ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ ទិញពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះ ប្រើដោយប្រេងខ្មៅ។

នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះរដូវប្រាំងបានបញ្ចប់ ហើរដូវវស្សាវបានចូលមកក្នុងរយៈពេលជាង ២សប្តាបហ៍កន្លងមកហើយ យើងផុតកង្វល់ អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលពីមុនមានការកង្វក់ខ្លាំងណាស់ ប៉ុន្តែយើងបានដោះស្រាយបញ្ហានោះ តាមរយៈការខិតខំនៅ តាមទីកន្លែងខ្លះខ្វះទឹកបាន ជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបានធ្វើឲ្យការខ្វះទឹក សម្រាប់ការប្រើប្រាស់លែងព្រួយបារម្ភហើយ។ ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិន នឹងការខ្វះខាត់ទឹកផ្តល់ឲ្យ ទំនប់វារីអគ្គិសនីដែល ធ្វើឲ្យអគ្គិសនីរបស់យើងគ្មាន ស្ថិរភាពនៅក្នុងការផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់។ ឆ្នាំនេះបានផ្តល់បទពិសោធន៍ ឲ្យយើងច្រើនដែល យើងត្រូវរកវិធីដោះស្រាយ ដើម្បីជៀសវាងបញ្ហាច្រំដែល នៅឆ្នាំខាងមុខ។ ជាក់ស្តែងថាមពលរវារីអគ្គិសនីរបស់យើង អាចផលិតថាមពលអគ្គីសនី បានប្រមាណជិត ១.៤០០មេហ្គាវ៉ាត់ ដែលមានទំនប់វារីអគ្គិសនី គីរីរម្យ១ , ទំនប់វារីអគ្គីសនីកំចាយ, ទំនប់វារីអគ្គិសនី គីរីរម្យ៣, ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ , ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម, ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ និងទំនប់វារីអគ្គិសនី សេសានក្រោម២ តែការផលិតថ្ងៃខ្លះ ផលិតមិនបានពាក់កណ្តាលផង ដែលជាចំនួនមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នថាមពលអគ្គិសនី ដើរដោយធ្យូងថ្មចំនួន ៣៧០ មេហ្គាវ៉ាត់ បានដំណើរការហើយ និងមានរោងចក្រមួយផ្សេងទៀត ដែលអាចផ្តល់ថាមពលប្រមាណ ១៣៥មេហ្គាវ៉ាត់ យើងបានខិតខំដាក់ឲ្យដំណើការក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទីក្រុងភ្នំពេញ ត្រូវតែត្រៀមថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានអនុម័តថវិកា និងបានធ្វើការបញ្ជាទិញហើយ និងខិតខំធ្វើឲ្យបានរួចរាល់ នៅក្នុងអំឡុងខែតុលាខាងមុខនេះ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ទិញ ពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះ ប្រើដោយប្រេងខ្មៅ។ ហើយនៅពេលខាងមុខយើង នឹងបង្កើតប្រភពថាមពលអគ្គិសនី ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដូច្នេះពេលរដូវវស្សា យើងអាចទទួលបានថាមពលអគ្គិសនី តាមរយៈប្រភពទឹកនៃវារីអគ្គិសនី, ធ្យូថ្ម , ហ្គាសផង និងប្រេងឥន្ទនៈដែរ ហើយពេលរដូវក្តៅវិញយើង មានប្រភពអគ្គិសនី តាមរយៈពន្លឺព្រះអាទិត្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សុំការអព្យាស្រ័យ ពីប្រជាពលរដ្ឋដែលកន្លងទៅ មានការអាក់ខានដោយសារ ការកាត់ភ្លើងនៅតំបន់មួយចំនួន ដើម្បីបំពេញតំបន់ផ្សេងទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋយើងជួបការលំបាក តែតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែល កើតឡើងអំពីរបញ្ហាខ្វះខាត ថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង