ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជុំទី៣ត្រូវបញ្ចប់ក្នុងសប្ដាហ៍នេះហើយ

123


ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនឹងបញ្ចប់វគ្គជម្រុះជុំទី៣នៅយប់ថ្ងៃ
ទី៨មិថុនានេះហើយ ។
អ្នកប្រដាល់៤រូបចុងក្រោយត្រូវប្រជែងគ្នាដណ្ដើមកៅអី ចំនួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នកប្រដាល់៤
រូបចុងក្រោយនេះក៏សុទ្ធតែ ជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នា ។សូត្រ វាសនារបស់ក្លិបបក្សីស្លាបដែកត្រូវតស៊ូជាមួយអ្នក
ប្រដាល់ជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិ ។
សូត្រ វាសនាទោះបីមុខគេមិនសូវរឹងក៏ពិតមែនតែជង្គង់ និងកែងរបស់គេមិនធម្មតានោះទេតែអ្នកប្រដាល់រូប
នេះឆាប់ស្រុតកម្លាំងបន្តិច ។ មួយរយៈនេះវាសនាច្រើនតែប្រើជង្គង់ផ្ដួល គូប្រកួតឲ្យចុះចាញ់មុនទឹមទី៥ជាញឹកញាប់ ណាស់ ។
ចំពោះឆៃលីវិញទោះបីកំពស់របស់គេចាញ់ប្រៀបវាសនា ក៏ពិតមែនតែគេជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃ
និង ទាត់បានល្អណាស់ កែងនិងជង្គង់របស់គេក៏មិនស្រួលទប់ទល់ដែរ ។ ឆៃលីចូលចិត្តវ៉ៃប្ដូរ ហើបើគូប្រកួតធ្វើឲ្យគេ
ឈឺសាច់នោះទោះបីមួយចានទឹកមួយចាន គោកក៏គេត្រូវតែតាមវ៉ៃវិញឲ្យបានដែរ ។
ប្រកួតនៅជុំទី១វាសនាផ្ដួលសយ សីក្លិបពន្លឺវិបុលឲ្យសន្លប់នៅទឹកទី១ នៅជុំទី២ឈ្នះអ្នកប្រដាល់ឬទ្ធី សាស្រ្តា
វុធក្លិបអាណាចក្រគុនខ្មែរដោយពិន្ទុ ។ ចំពោះឆៃលីវិញនៅជុំទី១គេឈ្នះសល់ ស្រស់ក្លិបឆ្មាសសែនសុខនៅទឹកទី៣និង
ជុំទី២ ឈ្នះអេ អាំម៉ារីនភូថងក្លិបក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដោយពិន្ទុ។ នរណាប្រជែងបានកៅអីសម្រាប់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រ ?
លី តក់ក្លិបតាព្រហ្មមានជ័យត្រូវជួបជាមួយ អ្នកប្រដាល់ផាន់ សុផាតក្លិបពុទ្ធសេរីវង្សកីឡា ដើម្បីប្រជែងយក
កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។
លី តក់ក៏សុទ្ធតែចាអ្នកខ្លាំង និង ចិត្តធំ រីឯផាន់ សុផាតវិញកណ្ដាប់ដៃរបស់គេធ្ងន់ណាស់ ។ នៅជុំទី១លី តក់
ផ្ដួលខ្លើយ ណានក្លិបមោងឬស្សីមរតកគុនខ្មែរនៅទឹកទី៣ ហើយនៅជុំទី២ឈ្នះសេក សារ៉ាន់ក្លិបអង្គរមានជ័យដោយ
ពិន្ទុ ។ចំបោះសុផាតវិញនៅជុំទី១គេផ្ដួលសំរាំង ភក្ដីក្លិបព្រៃទទឹងកីឡានៅទឹកទី១ និង ជុំទី២ផ្ដួលអ្នកប្រដាល់អេ ហនុ
មានក្លិបអេភូថងកីឡានៅទឹកទី២ ។
កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតើធ្លាក់ទៅ លើកណ្ដាប់ដៃអ្នកប្រដាល់លី តក់ ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃផាន់ សុផាត ?

អត្ថបទដែលជាប់ទាក់ទង