ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមនចុះពិនិត្យនិងទប់ស្កាត់ ការចាក់ដីរំលោភទន្រ្ទាន ចូលអាងស្តុកទឹកបឹងត្របែក

54


ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំ កម្លាំងចម្រុះរួមទាំងមន្រ្តីជំនាញ នៃភូមិបាលខណ្ឌចំការមន និងលោកចៅសង្កាត់ចុះទៅពិនិត្យមើល ស្ថានភាពអាងស្តុកទឹកនាតំបន់បឹងត្របែក និងទប់ស្កាត់ដោយហាមឃាត់ រាល់សកម្មភាពនៃការចាក់ជីកដីលប់ចូល ដីបឹងប្រឡាយបឹងត្របែក ដោយគ្មានច្បាប់អនុញ្ញាតិនោះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅក្នុងនាមអាជ្ញាធរខណ្ឌចំការមន និងចាត់វិធានការក្ដៅដោយ គ្មានការលើកលែងចំពោះជនខិលខូចមួយចំនួន ដែលតែងតែយាយីក្នុងបំណងអាក្រក់ លបលួចធ្វើសកម្មភាពដោយ ចាក់ជីកលប់រំលោភទន្រ្ទាន យកដីបឹងអាងស្តុកទឹកបឹងត្របែក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ហើយចាប់ពីពេលនេះតទៅ ក្នុងនាមអាជ្ញាធរខណ្ឌចំការមន ស្នើរអោយអស់លោកចៅសង្កាត់ និងអស់លោកជាមន្រ្តីជំនាញ នៃភូមិខណ្ឌត្រូវចុះពិនិត្យមើល ជាប្រចាំនិងទប់ស្កាត់អោយខាងតែបាន នៃការចាក់ដីលប់ចូលដី បឹងអាងស្តុកទឹកប្រឡាយបឹងត្របែក ហើយលោកនិងដាក់កម្លាំង ចុះការពារយាមកាមនៅតំបន់បឹងត្របែកនេះ ជាប្រចាំដោយចាត់វិធានការក្ដៅ យ៉ាងម៊ឺងម៉ាត់ចំពោះជនខិលខូចមួយចំនួន ដែលចាក់ដីលប់យក ដីអាងស្តុកទឹកបឹងត្របែក។
ដីប្រឡាយបឹងត្របែកឬដីតំបន់អាងស្ត្កកទឹកបឹងត្របែក ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញនាពេលកន្លងមក និងបច្ចុប្បន្ននេះមានពួកក្រុមជនខិលខួចមួយ ចំនួនតែងតែលួចមកធ្វើសកម្មភាព ជីកចាក់ដីលប់ដីបឹងត្របែកយក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលធ្វើអោយ ដីប្រឡាយបឹងត្របែកនេះ កាន់តែរួមតូចទៅៗធ្វើអោយ ស្ទះមុខទឹកក្នុងការរំដោះទឹកជំនន់ ដោយទឹកភ្លៀងនារដូវវស្សា នៅក្នុងរាជធានីភ្នំពេញនោះ ទើបនៅរសៀលថ្ងៃនេះលោកថេង សុថុល អភិបាលខណ្ឌចំការមន ចុះពិនិត្យមើលនិងធ្វើការទប់ស្កាត់រាល់ ការចាក់ជីករំលោភទន្រ្ទានយក ដីប្រឡាយបឹងត្របែកនេះហើយ និងចាត់វិធានការក្ដៅចំពោះជនខិលខូចទាំងឡាយណា ដែលធ្វើសកម្មភាពចាក់លប់ដីបឹងត្របែក។
គួរបញ្ជាក់ផងដែរថា ប្រឡាយបឹងត្របែកនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការរំដោះទឹកស្អុយនិងជំនន់ទឹកភ្លៀង នារដូវវស្សាចេញពីក្នុងរាជធានីភ្នំពេញ និយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ខណ្ឌបឹងកេងកងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង