ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពតម្លើងអំពូលLEDឆ្លាតវៃSmart Light នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវព្រះនរោត្តម

86
ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់ត្រកាលនៅក្នុងពេលរាត្រីក៏ដូចជាកាត់បន្ថយនូវការចំណាយទៅលើអគ្គិសនី រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពតម្លើងអំពូល LED ឆ្លាតវៃ Smart Light នៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវព្រះនរោត្តម។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា នៅខណៈនេះគឺរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពតម្លើងអំពូល LED ឆ្លាតវៃ Smart Light នៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
   លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា គម្រោងអំពូលឆ្លាតវៃ ជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដែលអាចគ្រប់គ្រង និងបញ្ជារការបំភ្លឺតាមដងផ្លូវដោយប្រព័ន្ឋស្វ័យប្រវត្តិ កាំពន្លឺច្បាស់ និងប្រើថាមពលអស់តិច ៕
អត្ថបទដែលជាប់ទាក់ទង