ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាកម្លាំងនគរបាលព្រហ្មទណ្ឌ បញ្ជូនចោរឆក់២នាក់ ទៅ​តុលាការ​

71


​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធ​ករណី លួចមានស្ថានទម្ងន់ទោស។

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​បាន កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​៣១៥​ កែង​ផ្លូវ​លេខ​៥១៦​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ពាក់​ព​ន្ធ័​ករណី​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhoneX​ ពណ៌​ស​ មិន​បាន​សម្រេច​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៩​ ផ្លូវ​លេខ​ ៣១៥​ ក្រុម​២៧​ ភូមិ​៥​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ព្រំ​ វាសនា​ ហៅ​ ប៉េះ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​១៥​ ផ្លូវ​លេខ​៥៣០​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ និង​ទី​២-​ឈ្មោះ​ សុខ​ ទី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ ​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ ផលិត​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​៩០៣៧០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១HO-៦០៤១​ ៕

អត្ថបទដែលជាប់ទាក់ទង