អាជ្ញាធរនឹងចាត់ការរថយន្ត រ៉ឺម៉ក ដឹកជញ្ជូនដី ខ្សាច់ អេតចាយ និងសំណល់នានា ដែលដឹកជញ្ជូនមិនគ្របឱ្យបានត្រឹមត្រូវនៅពេលខាងមុខ
ភ្នំពេញ៖រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ចំពោះរាល់រថយន្ត រ៉ឺម៉ក ដែលដឹកជញ្ជូនដី ខ្សាច់ អេតចាយ និងសំណល់នានា ដែលដឹកជញ្ជូនមិនគ្របឱ្យបានត្រឹមត្រូវ កុំដឹកសំពីងសំពោង ចាក់ចោលពាសវាលពាសកាល ហូរ ធ្លាក់តាមដងផ្លូវ បង្ករអោយប៉ះពាល់ដល់បរិស្ថាន ។ បើនៅតែមានករណីនេះកើតឡើងទៀតរដ្ឋបាលខណ្ឌដង្កោ នឹងធ្វើការឃាត់ទុក ដើម្បីធ្វើអោយរាងចាក និងផាកពិន័យតាមច្បាប់បរិស្ថាន ដោយពុំមានការបង់សេវាណាមួយគ្មានវិក្ក័យប័ត្រពីភ្នាក់ងារបរិស្ថានឡើយ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ត្រូវយល់ដឹងហើយយកចិត្តទុកដាក់ដោយទទួលខុសត្រូវគ្រប់គ្នា៕