ឃុំខ្លួនជនល្មើស រំលោភសម្លាប់ក្មេងៗ២នាក់ នៅឃុំបិតត្រាំង
ខេត្តព្រះសីហន៖ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្រេចចោទប្រកាន់ ឃាតករឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួច ហើយបានសម្លាប់ចោល ទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀត នៅភូមិគគីឃុំបិតត្រាំង ស្រុកព្រៃនប់។
តុលាការបានចោទជនល្មើសខាងលើ ចំនួន២បទល្មើស ដែលអាចប្រឈមមុខ ការជាប់ពន្ធនាគារអស់មួយជីវិត។
ទាក់ទិនសំណុំរឿងនេះដែរ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបាន ចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទ ឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។ ហើយថា បច្ចុប្បន្ននេះ ជនត្រូវចោទរូបនេះត្រូវបានសមត្ថកិច្ច បញ្ជូនទៅចៅក្រម ស៊េីបសួរ ដេីម្បីឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន តាមនីតិវិធីច្បាប់ មុននឹងធ្វើការជម្រះក្តីដើម្បីផ្តន្ទាទោស៕