ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានព័ត៌មានផ្សាយថាមានការឃុបឃិត កាប់ឈើព្រៃឡង់ រួចដឹកចូលក្រុមហ៊ុនស៊ីងបាយអូថេក បន្លំធ្វើឈើស្របច្បាប់

81


ភ្នំពេញ៖
សារព័ត៌មានដែលមាន មូលដ្ឋាននៅក្រៅប្រទេស បានផ្សាយថាមានការឃុបឃិត ជាមួយសមត្ថកិច្ចជំនាញ ប្រព្រឹត្តបទល្មើសលួចកាប់ឈើពីតំបន់ព្រៃឡង់ ដឹកចូលក្រុមហ៊ុនបន្លំជាឈើស្របច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី 4 ខែមិថុនាឆ្នាំ 2019 នេះគឺបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ខាងលើ។ ក្រសួងកសិកម្មបានលើកឡើងថា បន្ទាប់ពីបានចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែង រួចមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សូមធ្វើការបដិសេធទាំងស្រុង នូវខ្លឹមសារផ្សព្វផ្សាយរបស់បណ្តាញ សារព័ត៌មានដែលមានការប្រាសចាកការពិតទាំងស្រុង ពីសកម្មភាពអនុវត្តជាក់ស្ដែង របស់សមត្ថកិច្ចជំនាញ និងក្រុមហ៊ុនស៊ីងបាយអូថេច។

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ យល់ឃើញថា ខ្លឹមសារដែលបានផ្សាយមកនេះ គឺមានចរិតចេតនានោះខ្ញុំសាធារណៈមតិ ឲ្យមានការយល់ច្រឡំ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលគ្រប់កាលៈទេសៈ មន្ត្រីជំនាញរបស់រដ្ឋតែងតែខិតខំ បំពេញភារកិច្ចស្នូលប្រកប ដោយភាពទទួលខុសត្រូវខ្ពស់។

ជាថ្មីម្ដងទៀតមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានដែលផ្សព្វផ្សាយ ដោយសារព័ត៌មានក្រៅប្រទេស គឺជាព័ត៌មានមិនពិត និងបំភ្លើសព័ត៌មានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង