ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មការផ្សារអូឬស្សី បន្តចូលរួមធ្វើតេស្តឈាមពិនិត្យសុខភាព មនុស្សបំរើការងារនៅកន្លែងបោចមាន់ ទា៦នាក់ នៅផ្ទះលេខ៣ ផ្លូវ១១១ សង្កាត់អូរឬស្សីទី១

133
 ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សាររអូឬស្សី កាលពីព្រឹកថ្ងៃទី០៤ មិថុនានេះបានបន្តចូលរួមធ្វើតេស្តឈាមពិនិត្យសុខភាព មនុស្សដែលបំរើការងារនៅកន្លែងបោចមាន់ ទាចំនួន ៦នាក់ នៅកន្លែងបោចមាន់ ផ្ទះលេខ៣ ផ្លូវ១១១ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា ដើម្បីសុខមាលភាពជូនប្រជាពលរដ្ឋដែលទទួលទាន់សាច់មាន់ ទា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជុំវិញការធ្វើតេស្តឈាមពិនិត្យសុខភាពកន្លែងបោចមាន់ ទា នោះមិនបានបង្ហាញថា មានបញ្ហាអ្វីនោះទេ។
   មន្ត្រីបំរើការងារនៅក្នុងជួរគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា ក្រៅពីការងារខាងលើយើងបាន បន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ  និងវេនយប់។
បន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
   គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
   ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩.០០នាទីយប់ គណៈកម្មការផ្សារ បន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ប្រាក់ ហាក់ ប្រធានក្រុមគណបញ្ជាការឯកភាពខណ្ឌ៧មករា  តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។
បន្តសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១២គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
  បន្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (២០គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
  ចំពោះ ការងារអនាម័យ-បរិស្ថានវិញ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
   បន្ថែមពីលើនេះនៅវេលាម៉ោង១៤.៣០នាទីរសៀល ប្រធានគណៈកម្មការផ្សារ  និងជាក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ ចូលរួមជាគណៈអធិបតីក្មុងកម្មវិធីប្រជុំ វេទិការសាធារណះ ស្តីពី អនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅសាលាសង្កាត់អូរឬស្សីទី២ ៕
អត្ថបទដែលជាប់ទាក់ទង