ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ គាស់របើកចម្រឹងបង្អួចផ្ទះគ្រូបង្រៀនម្នាក់ លួចយកគ្រឿងអលង្ការអស់ ២​ម៉ឺន​ដុល្លារ​

77

​ភ្នំពេញ​ ៖​ ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​លួច​គាស់​ទម្លុះទម្លាយរបើកចម្រឹងបង្អួច ចូល​ក្នុងផ្ទះ​ ប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិមានតម្លៃម្លៃ​ ដូច​ជា​ខ្សែ​ក​មាស​ ពេជ្រ​ អស់​ប្រមាណ២ម៉ឺនដុល្លារ ។​ ហេតុការណ៍​ក្រុម​ចោរ​ចូល​គាស់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅផ្ទះ​លេខ​២៤​ ផ្លូវលំ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​។​

​ម្ចាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ ឈ្មោះ ទុន​ ឬ​ទ្ឋី​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​ គ្រូ​​បង្រៀន​ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​
​ សម្ភារ​បាត់បង់​រួម​មាន​ ៖​ ខ្សែ​ក​ផ្លា​ទី​ន​ពណ៌​ស​,​ បន្តោង​ពេជ្រ​,​ ខ្សែដៃ​ពេជ្រ​,​ កងដៃ​ពេជ្រ​,​ ខ្សែ​ក​ផ្លា​ទី​ន​ពណ៌​ស​,​ បន្តោង​រូប​មេអំបៅ​ពេជ្រ​, ក្រវិល​ផ្លា​ទី​ន​ស​១​គូរ​,​ ចិញ្ចៀន​ផ្លា​ទី​ន​ស​១​វង់​,​ ខ្សែ​ក​ផ្លា​ទី​ន​វែង​១​ខ្សែ​,​ ខ្សែ​កកូន​ប្រុស​ចំនួន​២​ខ្សែ​,​ ចិញ្ចៀន​ផ្លា​ទី​ន​២​វង់​,​ ក្រវិល​កាវ​៣​គូរ​,​ បន្តោង​ខ្សែ​ក​ផ្លា​ទី​ន​ចំនួន​៤​ សរុប​ទាំងអស់​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យបានចុះស្រាវជ្រាវពិនិត្យរកឃើញ
​ក្រយ៉ៅដៃចំនួន២កន្លែង និង​បាតដៃ​ចំនួន​០២​កន្លែង​ ជាប់​នឹង​កញ្ចក់​បង្អួច​ ហើយបាន
​ផ្តិត​ក្រ​យ៉ៅ​ដៃ ដើម្បីប្រៀបធៀបបានចំនួន០៥នាក់ ក្នុង​នោះ​ម្ចាស់ផ្ទះ​២​នាក់​ (​ប្តី​ប្រ​ព​ន្ខ​)​ និង​អ្នក​ខាងក្រៅ​ប្រុស​០៣​នាក់​។​
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដែកគាស់ជាច្រើន ដែលក្រុមចោរសម្រាប់ធ្វើសកម្មភាព គាស់ចម្រឹងបង្អួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយគេចខ្លួនទៅបាត់។
​ បើតាមព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​២៥​នាទី​ កូនស្រី​ខ្ញុំ​ឈ្មោះ​ នួន​ និ​ត​រតនា​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ អូឌីត​ (EY)​ និង​កូន​​ប្រុស​០២​នាក់​ទៀត​ ព្រមទាំង​ប្តី​ខ្ញុំ​បាន​ចេញ​ទៅ​រៀន​ និង​ធ្វើការ​អស់​ ចំណែកនាងខ្ញុំ ចេញទៅបង្រៀនក្រោយគេ បិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រហូត​ដល់​ម៉ោង​១៥​និង​៣០​នាទី​ នាងខ្ញុំក៏ត្រឡប់មកវិញ ដល់ផ្ទះ ប្តី​នាង​ខ្ញុំ​ក៏​មក​ដល់​ដែរ​ នាង​ខ្ញុំ​ក៏​ចាក់សោចូល ស្រាប់តែ​ឃើញ​បង្អួច​ មានស្នាមគាស់របើកចម្រឹងបង្អួច និង​ទ្វារ​បន្ទប់ដេក​ហើយ​បាត់​គ្រឿងអលង្កា​តែ​ម្តង​៕

អត្ថបទដែលជាប់ទាក់ទង