ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ជុំវិញដំណើរការប្រព័ន្ធអនុគ្រោះពន្ធ EBA

72

ភ្នំពេញ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន 3 រូប គឺលោកកងគឹមហាក់ លោកអ៊ូច័ន្ទរ័ត្ន និងលោកជីវកក្តា បានចេញសេចក្តីថ្លែងការណ៍ ជុំវិញដំណើរការប្រព័ន្ធអនុគ្រោះពន្ធ EBA។

សេចក្ដីថ្លែងការណ៍ របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជុំវិញដំណើរការកាត់ផ្ដាច់ប្រព័ន្ធពន្ធEBA នៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2019 នេះបានលើកឡើងថា យើងខ្ញុំជាអតីតតំណាងរាស្ត្រគណបក្សដែលបានចុះហត្ថលេខាដូចខាងក្រោមយល់ឃើញថា អ្នកដឹកនាំនយោបាយគ្រប់និន្នាការគួរតែមកស្វែងរកដំណោះស្រាយ បញ្ហាចំពោះអ្នករវាងខ្មែរនិងខ្មែរក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបញ្ចប់វិបត្តិនយោបាយរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP  និងស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពេញលេញឡើងវិញ។

ក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏បានអំពាវនាវដល់គណៈកម្មការពាណិជ្ជកម្មសហគមន៍អឺរ៉ុប មេត្តាជួយសម្របសម្រួលយ៉ាងណាក្នុងការរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA និងស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍ដដែល យើងខ្ញុំនៅតែយល់ថាទាំង EBA  ទៀងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស សុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងអនាគតកម្ពុជា។ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងនាំមកនូវសម្ភារអន្តរជាតិជាបន្តបន្ទាប់ដូចជាប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិកជាដើមដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែររាប់លាននាក់ ការលូតលាស់របស់កម្ពុជា ហ្នឹងជាការដាក់ប្រទេសក្នុងភាពប្រថុយប្រថានទាំងសេដ្ឋកិច្ចនិងនយោបាយ។ ការបន្ទន់ឥរិយាបថរកគ្នារវាងថ្នាក់ដឹកនាំនយោបាយខ្មែរ គឺជាគន្លឹះដែលឈានទៅរកដំណោះស្រាយរវាងខ្មែរនិងខ្មែរបាន ឲ្យយើងនឹងអាចការពារសមិទ្ធផលទាំងផ្នែកប្រជាធិបតេយ្យ ទាំងផ្នែក សេដ្ឋកិច្ចដែលកម្ពុជាបានប្រឹងប្រែងកសាងកន្លងមកនិងទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង