ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ម្នាក់លួចអាយផេត តុលាការក្រុងភ្នំពេញ ចោទប្រកាន់ ពីបទលួច

73

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣
ពីបទលួចតាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពីព្រះរាជអាជ្ញាចោទប្រកាន់មន្ត្រីនគរបាលឈ្មោះ ហេង ហាប់ ដែលបម្រើការងារនៅអង្គភាពការពារជើងទឹក ហើយសំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ។

សូមជំរាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿង មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់។ មន្ត្រីករបាល ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹក ដែលមានឪពុកជាប្រធានអង្គភាព។

មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ រស្មី សាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយក ទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook ៕

អត្ថបទដែលជាប់ទាក់ទង