ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនទៀតហេីយមិនដឹងមូលហេតុ យកដបស្រាវ៉ៃក្បាលនិងចាក់ភ្លៅគ្នាបណ្ដាលអោយរបួសធ្ងន់ធ្ងរ

300

 ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះអន្តរាគមន៍មានបុរសជនជាតិចិន២នាក់យកដបស្រាវ៉ៃបែកក្បាលនិងយកដបស្រាវចាក់ភ្លៅខាងស្ដាំពិតជាសាហាវខ្លាំងពេកហេីយកេីតឡេីង នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនជាតិចិន ៣នាក់ បានយកដបស្រាវាយទៅលើជនជាតិចិន២នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្លឹបសោន ស្ថិតនៅខាងក្រោយក្លឹបសោនហេីយជនរងគ្រោះអោយគេជួយនៅខាងក្រោយទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះស្គាល់ឈ្មោះ Lai Qin អាយុ ៣៣ ឆ្នាំ ស្រុកកំកើតប្រទេសចិនរបួសរយះភ្លៅខាងស្ដាំនិងបែកក្បាលហេីយសមត្ថកិច្ចហៅរថយន្តសង្រ្គោះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដឹកយកទៅព្យាបាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុមានបុរសជនជាតិចិន ៣នាក់ បានដើរមកដល់ចំណុចក្រោយក្លឹបសោន លុះមកដល់ចំណុចកើតហេតុ មិនមានមូលហេតុអី ក៏បុរស២នាក់នេះ បានយកដបស្រាមកវាយក្បាល និងយកដបស្រាដែលវ៉ៃជនរងគ្រោះបែកក្បាលនោះយកដបស្រាចាក់ភ្លៅស្ដាំលើបុរសជនជាតចិនម្នាក់ផ្សេងទៀត បណ្តាលអោយរងរបួសធ្ងន់ធ្ងរដេកដួលនៅផ្លូវ ។ សាក្សីបន្តថា ភ្លាមៗបុរសជនជាតិដៃដល់ទាំង២នាក់នោះបានហៅលេីទូរស័ព្ទតេហៅអ្នកណាមិនដឹងក្រោយមកមានបុរសម្នាក់បេីករថយន្តដឹកជនរងគ្រោះ ប៉ុន្តែមានប្រជាពលរដ្ឋស្រែកផ្អើលឆោឡោនោះ ក៏ជនបង្កភ័យខ្លាចសមត្ថមកទាន់ជាតិចិន២នាក់បានឡើងជិះរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២S-៨០០៧រត់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះរត់ពេញផ្លូវរកគេជួយ ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានអោយដឹងថាមានករណីបង្កហិង្សាតែមិនដឹងមូលហេតុមានបុរសជនជាតិចិន៣នាក់បង្កហិងកសារបួសស្នាម២នាក់ប្រេីដបស្រាវ៉ៃនិងជនជាតិម្នាក់ទៀតចូលរួមជាមួយបេីករថយន្តខាងលេីមកដឹកជនល្មេីស២នាក់រត់គេចខ្លួនចំណែកជនរងគ្រោះរបួស២កន្លែងបែកក្បាលនិងភ្លៅខាងស្ដាំដោយបនរត់ទាំងហូបឈាមមកខាងក្រោយស្ថានទូតហេីយសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហេីយមិនទាន់បានសាកសួរនាំបុរសជនរងគ្រោះរងចាំគ្រូពេទ្យសង្រ្គោះរួចរាល់សិន៕

 

អត្ថបទដែលជាប់ទាក់ទង