ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុននឹងរំលោភប្រើម្រាមដៃលូកលេងប្រដាប់ភេទ ​ត្រូវនាងស្រែឲ្យគេជួយហើយកម្លាំងចុះ​ទៅ​អន្តរាគមន៍​​ឃាត់ខ្លួន​

152


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ស្ត្រី​ម្នាក់​ដល់​ក្នុង​បន្ទប់​ជួល ដែល​នាង​ស្នាក់​នៅ រួច​ហើយ​ប្រើ​ម្រាមដៃ​លូក​ចូល​ប្រដាប់​ភេទ​របស់​នាង​ ក្នុង​បំណង​រំលោភ​សេពសន្ថវៈ​។ បប៉ុន្តែមិនបានសម្រេចផង ​នាង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ បន្ទាប់​មក​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍​ដើម្បី​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ ។

ហេតុការណ៍​នោះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ រស់ នៅ អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នគរបាល​បាន​ដកហូត​កាំបិត​បុ័ងតោ​១​ពី​ជនសង្ស័យ​ផង​ដែរ​។ ដោយឡែក​ស្ត្រី​រង​គ្រោះ​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ ដែល​នាងរង​គ្រោះ​កំពុង​បោសសម្អាត​នៅ​ក្នុង​បន្ទប់​ដែល​នាង​ជួល​ស្នាក់​នៅ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ស្ទុះ​ចូល​ទៅ​ចាប់​ច្របាច់ក​របស់​នាង រួច​ហើយ​រុញ​ទ្វារ​បិទ បន្ទាប់​មក​យកដៃ​ស្ដាំ​លូក​ប្រដាប់​ភេទ​របស់​នាង​។ ប៉ុន្តែ​ពេល​នោះ​លូក​មិន​ចូល​ដល់ទី​ជម្រៅ​ឡើយ ដោយសារ​តែ​ជន​រង​គ្រោះ​ស្លៀកខោ​ជើងវែង តឹង​ពេក ហើយ​ជន​នោះ​លូក​បាន​ត្រឹមតែ​ខាងក្រៅ​ៗ​ប៉ុណ្ណោះ ហើយ​នាងរង​គ្រោះ​បាន​ព្យាយាម​ចាប់​បេះ​ដៃ ជន​នេះ​ចេញ មិនតែប៉ុណ្ណោះ​ខណៈនោះ​នាង​មិន​អាច​ស្រែ​រួច​ទេ ព្រោះ​ជន​នេះ​បាន​ច្របាច់ក​ជាប់ ហើយ​នាង​បាន​ត្រឹមតែ​រើបម្រះ​ប៉ុណ្ណោះ​តែ​ក៏​រើ​មិន​រួច​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ជនសង្ស័យ ក៏​បាន​ច្រាន​ផ្ដួល​នាង​ទៅ​លើ​ឥដ្ឋការ៉ូ ហើយ​យកដៃ​ស្ដាំ​លូក​ប្រដាប់​ភេទ​ម្ដងទៀត​រហូត​ដល់ទី​ជម្រៅ និង​បម្រុង​រំលោភ​សេពសន្ថវៈ​ទៅ​ហើយ ប៉ុន្តែ​សំណាងល្អ​នាង​បាន​ខំ​រើបម្រះ និង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ជា​ហេតុ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ ប៉ុន្តែ​មុន​ពេល​អ្នក​ជិតខាង​ទៅ​ដល់​ជនសង្ស័យ​ខាងលើ​ក៏​បាន​ទាត់​នាង ១​ជើង ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​រង​របួស​ពក​មួយ​កន្លែង​។ បន្ទាប់​ទទួល​បាន​ដំណឹង​នោះ ហើយ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឲ្យ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​។

ប៉ុន្តែ​ពេល​ទៅ​ដល់​ជន​នេះ មិន​បាន​ខ្លាច​នគរបាល​ឡើយ និង​បាន​ទាញ​កាំបិត​បុ័ងតោ​ពី​ចង្កេះ​ខាងឆ្វេង​កាន់​ក្នុង​ដៃ ហើយ​ស្រែក​គំរាម​កាប់សម្លាប់​កងកម្លាំង​នគរបាល​មិន​ឲ្យ​ចូល​ទៅ​ចាប់ខ្លួន​ឡើយ​។ នគរបាល​បាន​បញ្ជាក់​ទៀត​ថា ដោយ​មិន​អាច​បណ្ដោយ​ឲ្យ​ជន​នេះ​ធ្វើ​អ្វី​ៗ​តាមតែ​អំពើ​ចិត្តបាន​នោះ ទើប​កម្លាំង​ស្ទុះ​ចូល​ទៅ​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ទើប​ចាប់ខ្លួន បាន​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​ច្បាប់​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​ច្របាច់ក យកដៃ​លូក​ប្រដាប់​ភេទស្ត្រី​រង​គ្រោះ​ពិតមែន ដោយ​ខ្លួន​មាន​បំណង​ចាប់​ចាប់រំលោភ​នាង ប៉ុន្តែ​ត្រូវ​នាង​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ៕

អត្ថបទដែលជាប់ទាក់ទង