បង្រ្កាបមុខសញ្ញាសង្ស័យ និងជាមេក្លោង ករណីជួញដូរសារធាតុញៀន ចំនួន ៦នាក់
កំពង់ស្ពឺ ÷ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបមុខសញ្ញាសង្ស័យ និងជាមេក្លោងពាក់ព័ន្ធករណីជួញដូរ សារធាតុញៀនខុសច្បាប់ នៅក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ៦នាក់ ។
កាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០៥ ខែមិ ថុនា ឆ្នាំ២០១៩ ផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក៩បង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀន (មេក្លោង) នៅចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន ៦នាក់ ប្រុស ៖ ១-ឈ្មោះ សោម សាវ័ន្ត(តឿ) ប្រុស អាយុ ៣៣ឆ្នាំម្ចាស់ផ្ទះ ២-ឈ្មោះ ឈៀង នីន ប្រុស អាយុ៣១ ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ៣-ឈ្មោះ វ៉ាន់ សុភក្តិ ប្រុស អាយុ ៣៨ឆ្នាំ នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុង ច្បារមន ៤-ឈ្មោះ ប៊ុន ប៉ូឡុង ប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន ៥-ឈ្មោះ ហឿន ឬទ្ធី ប្រុស អាយុ ២១ឆ្នាំ នៅភូមិក្រាំងស្វាយ ឃុំរលាំង គ្រើល ស្រុកសំរោងទង ៦-ឈ្មោះ ជួន យី ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។
តាមការអះអាងរបស់មន្រ្ដីដែលបានចូលរួមក្នុងប្រតិបត្តិការបានបញ្ជាក់អោយដឹងថាមុខសញ្ញាសង្ស័យទាំង ៦នាក់ មានមុខសញ្ញាម្នាក់ជាមុខសញ្ញាចាស់ដែលជាមេក្លោង ក្នុងប្រតិបត្តិការខាងលេីនេះ គឺសមត្ថកិច្ចធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១ ថង់, ជញ្ជីងថ្លឹង ០១ គ្រឿង . ដាវ២ . ម៉ូតូចម្រុះ ០៨ គ្រឿង.រថយន្ដ ០១គ្រឿង , មាន់ជល់ចិញ្ចឹមទុក ចំនួន ៧១ ក្បាល,រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។
កិច្ចប្រតិបត្តិការដោយមានការសម្របសម្រួលពីលោក ជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានសំរេចអនុញ្ញាតិ ឲ្យយកវត្ថុតាងរួមមាន ម៉ូតូចំរុះម៉ាក ០៨ គ្រឿងនិងសត្វមាន់ជល់៧១ ក្បាលយកមករក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកសំរោងទងចំណែកជនសង្ស័យ ៥នាក់ បញ្ជូនមកសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ រីឯឈ្មោះ សោម សាវ័ន្ត(តឿ )ជាមេក្លោងត្រូវបញ្ជូន ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដេីម្បីបន្ដនីតិវិធី៕