ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេងជម្រុញអោយមន្ត្រីសាខាកាកបាទក្រហមរាជធានីភ្នំពេញរួមចិត្តរួមថ្លើមគ្នាក្នុងការជួយជនរងគ្រោះនិងជនងាយរងគ្រោះនៅភ្នំពេញ

50

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញលោកឃួងស្រេងបានជម្រុញអោយមន្ត្រីសាខាកាកបាទក្រហមរាជធានីភ្នំពេញទាំងអស់រួមចិត្តរួមថ្លើមគ្នាក្នុងការជួយជនរងគ្រោះនិងជនងាយរងគ្រោះនៅភ្នំពេញអោយបានកាន់តែប្រសើរឡើងទៅតាមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។

     លោកឃួងស្រេងបានជម្រុញបែបនេះកាលពីរសៀលថ្ងៃទី៥មិថុនាក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាលជាមួយមន្ត្រីនៃសាខាកាកបាទក្រហមរាជធានីភ្នំពេញថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកសាខាទាំងអស់នៅទីស្នាក់ការសាខាកាកបាទក្រហមរាជធានីភ្នំពេញ។

   នៅក្នុងឧិកាសសំណេះសំណាលនោះលោកឃួងស្រេងប្រធានគណកម្មាធិការសាខាកាកបាទក្រហមរាជធានីបានលើកឡើងថាកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតែងតែផ្តល់ជួននិងយកអំណោយមនុស្សធម៌ចែកជូនដល់អ្នករងគ្រោះដោយមិនប្រកាន់រើសអើងនៅទូទាំងប្រទេស។

   លោកប្រធានគណៈកម្មាធិការសាខាក៏បានថ្លែងនូវការកោតសរសេីរចំពោះមន្ត្រីបុគ្គលិកសាខាទាំងអស់ដែលបានខិតខំបំពេញការងារនារយៈពេលកន្លងមកព្រមទាំងបានផ្តល់អនុសាសន៍ជម្រុញតម្រង់ទិសដល់មន្ត្រីប្រតិបត្តិសាខាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ត្រូវមានសាមគ្គីភាពឯកភាពក្នុងស្មារតីក្រុមដេីម្បីធ្វេីឲ្យសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញកាន់តែមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ដែលសក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង