ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិអាមេរិកម្នាក់ ទៅតុលាការ ករណីលាក់អាវុធខ្លីម៉ាកឡុក ៩ដើម

50


(ភ្នំពេញ)៖ ជនជាតិអាមេរិកកាំងម្នាក់ ដែលលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់ ត្រូវកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមចាប់ខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិអាមេរិកកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃទី៦មិថុនានេះ។ ជនសង្ស័យ ឈ្មោះ ABOU RAMAN អាយុ៣០ឆ្នាំ ក្នុងនោះ ដកហូតបានអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់។ បច្ចុប្បន្ន ក្រោយបានកសាងសំណុំរឿងរួចរាល់ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង