ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពុងដេកក្រោមផ្ទះពេលមេឃភ្លៀងខ្លាំង ត្រូវរន្ទះបាញ់ អោយរបួស៣នាក់ ម្តាយនិងកូន

86

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា មនុស្សយ៉ាងហោច៣នាក់ ក្នុងនោះមានម្តាយនិងកូនស្រី២នាក់ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ បានរងគ្រោះដោយសារន្ទះបាញ់ បណ្តាលអោយឆេះខ្លោចលើរាងកាយ តែមិនគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលដែលពួកគេកំពុងតែដេក នៅខាងក្រោមផ្ទះ ខណះមេឃកំពុងតែមានភ្លៀងខ្លាំង ។
ពួកគេត្រូវបានចាត់បញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពស្រុក ភ្លាមៗ នៅថ្ងៃទី៦ ខែមិថុនា។
នគរបាលមូលដ្ឋានស្រុកសំបូរនិយាយថា ស្រ្តីរងគ្រោះឈ្មោះ ប៉ិច ចន្ធូ អាយុ៣៣ ឆ្នាំ ជាម្តាយ បានរងរបួសធ្ងន់ធ្ងរដោយត្រូវ សន្លប់ស្តូក និងមានស្នាមឆេះរោលរាលលើរាងកាយ ប្រៀបដូចជាត្រូវភ្លើងឆេះ។ ចំនែកឯកូនស្រី២នាក់ទៀត ក៏រងរបួសដូចគ្នា ដោយខ្លះឆេះខ្លួន ឆេះជើង និងឆេះដៃជាដើម៕

អត្ថបទដែលជាប់ទាក់ទង