ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ព្រហ្មទណ្ឌ បញ្ជូន ជនជាតិ អា មេ រិ ក ម្នាក់ ទៅ តុលាការ ករណី រក្សារ នឹង ប្រើប្រាស់ អាវុធ ខុសច្បាប់ ចំនួន៩ដើម

91

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យ ម្នាក់ ជា ជនជាតិ អាមេរិក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សារ និងប្រើប្រាស់អាវុធខុសច្បាប់ ។

លោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិង ប្រើប្រាស់អាវុធខុសច្បាប់ខាងលើដោយអនុវត្ត តាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿ ន អគ្គស្នងការ នគរបាល និងអគ្គស្នងការរងទទួលផែនកម្លាំងជំនាញក្រសួងផ្ទៃ បាន ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ៣នាក់ កាលពី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ ចំណុច ផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

លោកប្រធានយកដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ ទី ១- ឈ្មោះ ABOURAMAN ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិអាមេរិក , ទី ២- ឈ្មោះ LI PEI XIAN ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិចិន និងទី ៣- ឈ្មោះ ភឿន សារ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ បម្រើការងារនៅអង្គភាព ង៧០ ។ វត្ថុតាងដកហូត អាវុធខ្លីប្រភេទទំនើបបានចំនួន៩ដើម គ្រាប់៩មិល្លីម៉ែត្រចំនួន៦៦គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង