តារាចម្រៀង អ្នកនាង សុគន្ធនិសា លោកណុប បាយ៉ារិទ្ធ ផ្ញើសារខ្លោច ចិត្តដល់ពលរដ្ឋជប៉ុន ដែលរងគ្រោះបង្កឡើងដោយ ទឹកជំនន់
ភ្នំពេញ៖ តារាចម្រៀង អ្នកនាង សុគន្ធនិសា បាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តាញទំនាក់ទំនងសង្គម បានបង្ហោះសារខ្លោចចិត្តអាណិតអាសូរ ចូលរួមសម្ដែងក្ដីសោក ស្ដាយ និងរំលែកទុក្ខដល់ប្រជាពលរដ្ឋជប៉ុន ដែលជួបគ្រោះធម្មជាតិ ទឹកជំនន់ បាក់ដី បាត់ជីវិតមនុស្សជាង១០០នាក់ និងច្រើនរយនាក់ផ្សេងទៀតបាត់ខ្លួន ។
តារារូបនេះបានផ្ញើសារមានអត្ថន័យខ្លឹមសារយ៉ាងដូច្នេះថា៖ ខ្ញុំក៏ភ្លៀង អ្នកក៏ភ្លៀង រដូវភ្លៀង ភ្លៀងដូចគ្នា ខ្ញុំសំណាងជាងអ្នក ខ្ញុំភ្លៀងសុខសាន្ត អ្នកភ្លៀងមានទុក្ខ ខ្ញុំភ្លៀងត្រជាក់ អ្នកភ្លៀងបារម្ភ មើលភ្លៀងស្រុកខ្ញុំ អាណិតស្រុកអ្នក ធ្វើខុសទាំងអស់គ្នា ដាក់ទោសតែម្នាក់ ខ្ញុំអាណិតអ្នកតែក៏ភ័យខ្លួនឯង សូមបួងសួងអោយប្រទេសជប៉ុនគេចពីគ្រោះមហន្តរាយនេះឆាប់ៗ សូមអោយគ្រប់គ្នាចេះស្រឡាញ់ធម្មជាតិ ក៏សូមអោយធម្មជាតិការពារពិភពលោកអោយជួបតែក្តីសុខ ។
ចំណែកលោកណុប បាយ៉ារិទ្ធ ជាតារាចម្រៀងនៅផលិតកម្មហង្សមាសក៏លើកឡើងថា ក្នុងនាមប្រទេសអ្នកជាមិត្តដ៏ល្អ
ក្នុងនាមអ្នកជាប្រទេសដែលធ្លាប់តែផ្តល់ជាជំនួយជួយដល់ប្រទេសរបស់ខ្ញុំ ។ ក្នុងនាមពួកយើងជាមនុស្សជាតិរស់លើផែនដីតែមួយ ។ ក្នុងនាមអ្នកជាប្រទេសដែលបានផ្តល់អោយប្រជាជនខ្មែរបានរស់នៅ ដ៏សុខសាន្តនៅទីនោះដោយមានការងារចិញ្ចឹមជីវិតដ៍សុខសាន្ត ។ ក្នុងនាមពួកយើងជាមនុស្សមានបេះដូង មានសាច់ឈាម មានអារម្មណ៍ដូចគ្នា ។ ក្រោមមេឃតែមួយ តែវាសនាខុសគ្នា ។ ពួកយើងគឺជាមនុស្សដូចគ្នាដូច្នេះហើយ យើងពិតជាសង្វែកចិត្តអាណិតអ្នកណាស់ ខ្ញុំនិងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមសោកស្តាយ និងចូលរួមជាកំលាំងចិត្តដល់អ្នក ប្រជាជនអ្នក និងជនរងគ្រោះព្រមទាំងក្រុមគ្រួសារ សូមអោយបានស្រាកស្រាន្តពីទុក្ខសោកដ៍ធំ នៃគ្រោះមហន្តរាយនៃធម្មជាតិមួយនេះ។ សូមបួងសួងអោយប្រទេសជប៉ុន ប្រជាជនជប៉ុន បានរួចផុតពីគ្រោះមហន្តរាយឆាប់ៗនេះ។
សូមអោយមនុស្សជាតិគ្រប់គ្នាលើសកលលោកចេះ
ស្រឡាញ់ និង ថែររក្សារសម្បត្តិធម្មជាតិ និងរួមគ្នាការពារធម្មជាតិលើពិភពលោក ។ Pray for Japan ៕