កេីតជាដុំភ្លើងប្រច័ណ្ខ ខឹងរឿងនិយាយទូរស័ព្ទ ជាមួយប្រុសផ្សេង ប្ដីយកកន្ត្រៃចាក់ប្រពន្ធ បណ្តាលឲ្យរងរបួសច្រេីនកន្លែង
កំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី 7 មិថុនានេះ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងថា បុរសម្នាក់កើតចិត្តក្ដៅក្រហាយ ឆេះរោលេះរោលរាលរាប់មុឺនអង្សារ ភ្លើងប្រច័ណ្ឌ បានយកកន្ត្រៃចាក់ទៅលើប្រពន្ធ បណ្តាលឲ្យរងរបួស នៅ ចំណុចផ្ទះជួល ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
ជនសង្ស័យជាប្ដីមានឈ្មោះ ញ៉ែម សុផារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងស្រ្ដីជាប្រពន្ធរងគ្រោះឈ្មោះ ឡុង ពៅ អាយុ៣២ឆ្នាំ រស់នៅផ្ទះជួល ជាមួយគ្នា។
តាមការអះអាងរបស់ស្រ្ដីជាប្រពន្ធ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ជនល្មើស(ប្ដី) បានរករឿងឈ្លោះប្រកែកគ្នា ដោយសារតែគាត់ចោទប្រពន្ធថា មួយថៃ្ងៗគឹតតែនិយាយទូរស័ព្ទ ដោយប្រេីសម្ដីផ្អែមល្ហែម ជាមួយបុរសផ្សេង ដោយសារប្រពន្ធប្រកែកតបវិញទៅប្តីថា អ្នកស្គាល់គ្នាគេសួរសុខទុក្ខ ក៏មិនបានដែរអី? ប្ដីកើតទុក្ខមិនសុខចិត្ដ ភ្លើងប្រច័ណ្ឌភ្នំភ្លើងផ្ទុះឡេីងកំដៅ1000 អង្សារ បានស្ទុះយកកន្ត្រៃ ចាក់ទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួស ជាច្រើនកន្លែង។
ក្រោយហេតុការណ៍ខាងលេី ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង ឃាត់ខ្លួនប្ដី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕