នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មខ្លាំងៗ និងសម្ដែងការសោកស្ដាយ ចំពោះសាររបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ថា វៀតណាម ឈ្លានពានកម្ពុជា ជំនួសខ្មែរក្រហម
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចហ៊ុន សែន បានចេញសារមួយ ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលបានសរសេរសារ បង្ហោះលើហ្វេសប៊ុក នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹង សន្តិភាពនៅកម្ពុជា ដោយនាយករដ្ឋមន្ត្រីសឹង្ហបុរី បានបញ្ជាក់ថា ក្នុងតំបន់អាស៊ានត្រូវបង្កើតឡើង មានចំនួន 5 ប្រទេស បានរួមគ្នាជួយដោះស្រាយវិបត្តិសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ហើយរួមគ្នាប្រឆាំងការឈ្លានពាន របស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម។
ទៅលើប្រេងហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី 6 មិថុនាឆ្នាំ 2019 សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារថា “ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី 31 ខែឧសភាកន្លងទៅដោយលើកឡើងថា
” ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម។…”
ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកកម្ពុជាវិញដែរ។
សម្តេចតេជោហ៊ុនសែនបានសរសេរទៀតថា “សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនា របស់ប្រជាជនកម្ពុជា ជាង10 ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំង នឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជាផងដែរ”។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការលើកឡើងនេះ ក៏ជាការប្រមាថ ដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។
ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់
ប្រជាជនកម្ពុជា យ៉ាងពិតប្រាកដ។
ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោស មេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?”។
តាមរយៈ ទំព័រហ្វេសប៊ុក របស់ខ្លួន នៅ ថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀន ឡុង បាន សរសេរ រំលែក មរណទុក្ខ និង បង្ហាញ ការ ស្ងើចសរសើរ ភាពជា អ្នកដឹកនាំ របស់លោក ព្រេ ម ទីន ស៊ូ ឡា នុន ដា អតីត នាយករដ្ឋមន្ត្រី ថៃ ក្នុង ទសវត្សរ៍ ១៩៨០ និង ជា អតីត ទីប្រឹក្សា ផ្ទាល់ របស់ ព្រះមហាក្សត្រ ថៃ ដែល ទើបបាន ទទួលមរណភាព កាលពី ថ្ងៃទី ២៦ ខែឧសភា ។
ប៉ុន្តែ លោក លី ក៏បាន និយាយ ព្រឹ ត្ត ការណ៍ ប្រវត្តិសាស្ត្រ ដែល កើតឡើង នៅ កម្ពុជា តែ ពាក់ព័ន្ធ វៀតណាម « ក្នុងអំឡុង ពេលដែល លោក ព្រេ ម ទីន ស៊ូ ឡា នុ ន ដា ធ្វើជា នាយករដ្ឋមន្ត្រី ថៃ នោះ វា ក៏ ជា ពេលដែល សមាជិក អាស៊ាន ទាំង ៥ នៅពេលនោះ បាន ប្រឆាំងនឹង ការឈ្លានពាន របស់ វៀត ណា ម មកលើ កម្ពុជា និង រដ្ឋាភិបាល កម្ពុជា ( ពេលនោះ ) ដែល មក ជំនួស របប ខ្មែរក្រហម ។ ប្រទេស ថៃ បាន ប្រឈម នឹង កងទ័ព វៀតណាម នៅតាម បណ្តោយ ព្រំដែន របស់ខ្លួន ជាមួយ កម្ពុជា ។ លោក ឧ ត្ត ម សេនីយ៍ ព្រេ ម បានសម្រេច ចិត្ត យ៉ាង មុតមាំ ដោយ មិន ទទួលយក អ្វីដែល កំពុង កើតឡើង នោះ ហើយ បានធ្វើការ ជាមួយ ដៃគូ ក្នុង អាស៊ាន ដើម្បី ប្រឆាំង វៀតណាម នៅតាម វេទិកា អន្តរជាតិ នានា » ។
អ្នកនាំពាក្យ ក្រសួងការបរទេស វៀត ណា ម នៅ ថ្ងៃទី ៤ ខែមិថុនា បានបង្ហាញ ការសោកស្ដាយ ចំពោះ ការលើកឡើង របស់ មេដឹកនាំ សិង្ហ បុរី ដែល ធ្វើឡើង អំឡុងពេល កិច្ចសន្ទនា សន្តិសុខ Shangri-La និង នៅលើ បណ្ដាញ សង្គម ហ្វេ ស ប៊ុ ក របស់លោក ។ វៀតណាម ចាត់ទុក សម្ដី លោក លី ថា មិនបាន ឆ្លុះបញ្ចាំង ការពិត ។
សំណេរ ខាងលើនេះ បន្ថែម ពីលើ ការនិយាយ លើ បញ្ហា ដូចគ្នា អំឡុងពេល កិច្ចសន្ទនា Shangri-La កាលពី សប្ដាហ៍ មុន ធ្វើ ឲ្យ វៀតណាម ចេញមក ប្រតិកម្ម ។
អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ ក្រសួងការបរទេស វៀត ណា ម បាន សរសេរ លើ បណ្ដាញ សង្គម Twitter ថា ៖ « វៀតណាម មានការ សោកស្ដាយ ចំពោះ ការលើកឡើង របស់ នាយ ក រដ្ឋមន្ត្រី សិង្ហ បុរី លី សៀន ឡុង នា កិច្ចប្រជុំ Shangri-La និង នៅលើ ហ្វេ ស ប៊ុ ក ដែល មិនបាន ឆ្លុះបញ្ចាំង ពី ការ សច្ចភាព ប្រវត្តិសាស្ត្រ ហើយ បង្ក ឲ្យ មាន ផលប៉ះពាល់ អវិជ្ជមាន ក្នុងចំណោម សាធារណមតិ »៕