ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នឹងប្រកាសនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចស ខេង

67
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញនឹងត្រូវប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេច ក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ដោយឡែកសម្រាប់ខេត្តផ្សេងៗទៀត ក៏នឹងត្រូវប្រកាស់ជាបន្តបន្ទាប់នៅក្នុង ខែមិថុនានេះផងដែរ។
  នេះបើយោងតាមបញ្ជីថ្នាក់ដឹកនាំនិងមន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាលចូលរួមអមដំណើរតំណាងរាជរដ្ឋាភិបាលដែលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ ហើយបើយោងតាមបញ្ជីនេះ គឺរាជធានីភ្នំពេញនឹងត្រូវប្រកាសនៅថ្ងៃទី ១២ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ៨និង ៣០ នាទីព្រឹក ក្រោមវត្តមានសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានប្រតិភូអមដំណើរ រួមមានលោកប្រាក់ សំអឿន លោកធូ សាន លោកតូច វិរៈ លោកជិន វិចិត្រនិងលោកសួន ផេង អាន ។
  គួរបញ្ជាក់ថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ហើយដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ប្រសើរ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ សរុបលទ្ធផលបោៈឆ្នោតខណ្ឌ គណបក្សប្រជាជនកម្ពុជាចំនួន៨៨៦/៨៧៨ ក្នុងនោះគណបក្សហ្វុនស៊ិនប៉ិចបាន៧ , គណបក្សខ្មែររួបរួមជាតិបានចំនួន១ សញ្ជាតិកម្ពុជា ១ ,មិនបានការ ១ ។គិតជាអាសនៈ គណបក្សប្រជាជនកម្ពុជាចំនូន២៦៨/២៧០ គណបក្សហ្វុនស៊ិនប៉ិចបាន១ និងគណបក្សខ្មែររួបរួមជាតិបានចំនួន១។
    យោងតាមលទ្ធផលខាងលើនេះលោកប៉ា សុជាតិវង្សដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងត្រូវប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នេះ៕
អត្ថបទដែលជាប់ទាក់ទង