អ្នកដែលពូកែបាញ់បោះសេរីយកទៅញាត់គុក ទាំងអស់
ភ្នំពេញ៖ ស្របពេលមួយរយៈចុងក្រោយនេះ មាន អ្នកបាញ់បោះសេរីជាពិសេស ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងរងការចាប់ខ្លួនជាបន្ដបន្ទាប់ រហូតបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់នោះ
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា និងព្រមានដកបុណ្យស័ក្ដិចោល ព្រមទាំងនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលពូកែខាងបាញ់បោះសេរី។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន យកមកបង្ហោះនៅលើ ហ្វេសប៊ុកថា “អ្នកពូកែបាញ់បោះយកទៅញាត់គុក ទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស”៕