យ៉ាងហោចណាស់ក្មេងៗចំនួន 12 នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន
យ៉ាងហោចណាស់មនុស្ស 12 នាក់រួមទាំងកុមារជាច្រើននាក់ ត្រូវបានសម្លាប់ និង 4 នាក់ទៀតបានរងរបួស បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ISIL បានបំផ្ទុះខ្លួនឯង នៅក្នុងទីក្រុង Jalalabad អាហ្វហ្គានីស្ថាន នៅក្នុងខេត្ត Nangarhar កាលពីថ្ងៃអង្គារ។
អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែក នៅជិតស្ថានីយ៍ប្រេងឥន្ធនៈមួយ ដោយបានសម្លាប់មន្រ្តីពីរនាក់ ដែលកំពុងធ្វើការឱ្យ ទីភ្នាក់ងារចារកម្មអាហ្វហ្គានីស្ថាន និងបង្កអគ្គិភ័យដ៏ធំ។
លោក Sohrab Qaderi សមាជិកក្រុមប្រឹក្សាខេត្តបាននិយាយថា “ភាគច្រើននៃជនរងគ្រោះ គឺជាកុមារ ដែលកំពុងធ្វើការនៅក្នុងឡាន។
លោក Inamullah Miakhel អ្នកនាំពាក្យមន្ទីរសុខភាពខេត្ត នៅភាគខាងកើត បាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។