លោកគីមជុងអ៊ុន បានត្រួតពិនិត្យរោងចក្រសំណង់នានា នៅតំបន់ព្រំដែន នៃកូរ៉េខាងជើង – ចិន
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃទី១០ខែកក្កដា បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានផ្តល់ការណែនាំ ក្នុងតំបន់ដល់រោងចក្រ និងសំណង់នានា នៅក្នុងខណ្ឌ Samjiyon ដែលជាតំបន់ជួរភ្នំ ជាប់នឹងខេត្តស៊ីលីន ភាគឦសានប្រទេសចិន។
KCNA បានឱ្យដឹងថា ស្របជាមួយនឹងមន្រ្តីលោកគីម បានត្រួតពិនិត្យរោងចក្រផលិតចិញ្ជឹមដំឡូង និងកន្លែងសំណង់មួយចំនួន នៅតាមទីប្រជុំជននេះ ដោយបានសន្យាថា នឹងសាងសង់ទីក្រុង Samjiyon ជាទីក្រុងគំរូរបស់ប្រទេសនេះ។
លោកគីម បាននិយាយថា ទីក្រុងគំរូមួយ ដែលមានអារ្យធម៌ទំនើប នៅលើភ្នំ គួរតែត្រូវបានបង្កើតឡើង ជាផ្នែកមួយនៃការសាងសង់ នៅក្នុងខណ្ឌ Samjiyon ដែលត្រូវបានបែងចែក ជាតំបន់អប់រំ សាលារៀន ផ្លូវថ្នល់ទំនើប វិស័យឧស្សាហកម្ម កីឡា និងអប់រំ វប្បធម៌ សេវាពាណិជ្ជកម្ម និងទេសចរណ៍។
លោកគឹមជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតចង្វាក់ផលិតកម្មដំឡូង នៅក្នុងខណ្ឌ Samjiyon KCNA បានរាយការណ៍កាលពីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2018. / KCNA Photo
មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា ប្រទេសនេះនឹងផ្លាស់ប្តូរ ពីការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីផ្តល់អាទិភាព ដល់ការស្ថាបនាសេដ្ឋកិច្ចសង្គមនិយម នៅពេលដែលលោកបានថ្លែង ទៅកាន់សមាជិកគណបក្ស នៅក្នុងខែមេសា។
KCNA បានរាយការណ៍កាលពីថ្ងៃទី 2 កក្កដាថា គាត់បានត្រួតពិនិត្យរោងចក្រវាយនភណ្ឌ និងជាតិសរសៃថ្មីៗនៅ Sinuiju ដែលជាតំបន់ ជិតខាងខេត្តលាវនីង ប្រទេសចិនភាគឦសាន។
មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុ បានត្រួតពិនិត្យតំបន់សំណង់ នៅស្រុក Samjiyon, KNCA បានរាយការណ៍កាលពីថ្ងៃទី 10 ខែកក្កដា។