ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានមន្ត្រីគយ ដែលធ្វើការក្នុងមាត់ច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន3នាក់ ស្លាប់ ដោយគ្រោះថ្នាក់ចរាចរ រថយន្ត៣គ្រឿងបុកគ្នា

98


ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះដែលស្លាប់ ដោយគ្រោះថ្នាក់ចរាចរ រថយន្ត៣គ្រឿងបុកគ្នា ឆេះជាអគ្គិភ័យ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃ08មិថុនា2019នេះ ក្នុងចំណោមជនរងគ្រោះ6នាក់ ដែលលជិះរថយន្តហាយឡិនឌរ័ មានមន្ត្រីគយ ដែលធ្វើការក្នុងមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន3នាក់។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញព័ត៌មាន បន្ថែមថា ជាបឋមគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងចំនួន ១១នាក់ (ស្រីម្នាក់) និងរបួសកើនឡើង ៤នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសារតែរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងស្រាប់តែជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ បណ្តាលឲ្យផ្ទុះឆេះតែម្តង។

បើតាមលោកស្នងការ ជនរងគ្រោះ៦នាក់ ដែលជិះនៅក្នុងរថយន្ត HIGHLANDER បានស្លាប់ទាំងអស់ និង៤នាក់ទៀត នៅក្នុងរថយន្តទេសចរណ៍២៤កៅអី ខណៈ៤នាក់ទៀតរងរបួស។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុង ជួយអន្តរាគមន៍នៅកន្លែងកើហេតុ ដោយទាញសពជនរងគ្រោះចេញពីរថយន្ត និងនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង