ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៏​ដ៏រន្ធត់​​ បង្កឡេីង​រវាង​រថយន្ត​ ចំនួន​ ​០៣គ្រឿ​ង​ បណ្ដាលឲ្យ​ឆេះរថយន្ដ ស្លាប់​ ​១០​ នាក់​ របងធ្ងន់​ ៣នាក់​

95

កំពង់ស្ពឺ​ ÷ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៏​ដ៏រន្ធត់​ នៅវេលា​ម៉ោង​១៨.១០នាទី​ ថៃ្ង​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០​១៩​ នៅលេីផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេ​ខ​ ៨៥​.៨៦​ ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ បង្កឡេីង​រវាង​រថយន្ត​ ចំនួន​ ​០៣គ្រឿ​ង​ បណ្ដាលឲ្យ​ឆេះរថយន្ដ​ Highlen​d​er រថយន្ត​ SSang Yong ស្លាប់​ ​១០​ នាក់​ របងធ្ងន់​ ៣នាក់​ ​។

ក្នុង​ភូមិសាស្ត្រ​ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ កាលពីវេលាម៉ោង​១៧.៥២នាទី​ នាថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ចរា​ចរណ៍បង្កឡើងដោយរថយន្ត ០៣​គ្រឿង​នៅ​ផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ​៨៥.៨៦ត្រង់ចំណុចភូមទីិ១​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក​ សាយ​ ប៊ុន​ថន​ អធិការនគរបាលស្រុក​ភ្នំស្រួច​បានអោយ​ដឹងថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីបង្កឲ្យ​មានបាត់បង់អាយុជីវិតមនុស្ស​ ១០នាក់​ ស្រី​ ០១​ និ​ងរបួស​ ៣​នាក់​ស្រី​ ០១​ មុនកើតហេតុ​ ​គឺ​មានរថ​យ​ន្តមួយគ្រឿង​ ម៉ាក​ Highlender ស្លាកលេខ​ភ្នំពេញ2L-0071 បេីកទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានវ៉ារថយន្ត 01គ្រឿងម៉ាក​ Hyundai​ ប្រភេទទេសចរណ៍រួចជ្រុលទៅ​បុករថយន្ត០១គ្រឿង​ ម៉ាក​ HYUNDAIស្លាកលេ​​ខភ្នំពេញ3D-7107 ក្នុងដំណើរបញ្ច្រាស់ទិសគ្នា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេី​បណ្តាលឲ្យឆេះរថយន្ត​ ០២គ្រឿង​ ស្លា​ប់​ ​១០នាក់ ស្រី ១នាក់ របួសធ្ងន់​ ស្រាល​ ៣​ នាក់ ស្រី​ ១​ ។

ក្រោយ​មានករណីគ្រោះថ្នាក់​លោកឧត្តមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ចេញ​បញ្ជាអោយរថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ០​២គ្រឿង​ ដេីម្បី​ជួយអន្ដរាគមន៍​គាំទ្រ​ក្នុងជួយស​ង្រ្គោះអាយុជីវិតមនុស្ស​ មូលហេតុ​ កំហុសមកពី​ការបេីកបរវ៉ាជែងដោយ​គ្មា​ន​ការប្រុង​ប្រយ័ត្ន​និងការគោរពច្បាប់ចរាចរ​ណ៍​ ក្រោយពីកម្លាំងនគរ​បា​លស្រុកភ្នំស្រួច​បានចុះប្រមូលភស្ដុតាង​ ប្លង់គំនូស​បង្ហាញ​ទីតាំង​​ ក្នុងប្រតិបត្តិការ​កងកម្លាំង​នគ​របាល​ជំនាញ​ពន្លត់​​អគ្គិភ័យ​ចេញជួយអន្ដរាគមន៍​ រថយន្តទឹក​ ​២គ្រឿង​ បច្ចុប្បន្ន​ជំនាញខេត្ដ​ កំពុង​កសា​ងឯកសារសំណុំរឿង​បញ្ជូន​ទៅអយ្យការ​អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​”ករណី​រកឃេីញកំ​ហុសបង្កអោយមនុស្សស្លាប់។

ប្រភពពីមន្ត្រីគយខេត្តព្រះសីហនុអោយដឹងថា ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏រថយន្ត៣គ្រឿងបុកគ្នា ឆេះជាអគ្គិភយ័នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីព្រលប់ថ្ងៃ08.06.2019នេះ ក្នុងចំណោមជនរងគ្រោះ6នាក់ដែលជិះរថយន្តហាយឡិនឌរ័ មានមន្ត្រីគយដែលធ្វើការនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុចំនួន3នាក់ គឺលោកគឹម ឆាត លោកភឿក ជ្រុនចន្ទ័រិទ្ធិ និងលោកហេង មករា ។

ស្នងការនគរបាលខេត្ត បានសំណូមព​រ​ ដល់បងប្អូនប្រជាពលរដ្ឋ​ អ្នកបេីក​បរ​រថយន្ដ​គ្រប់ប្រភេទ​ អ្នកបេីករថយន្ត​ឈ្នួល​ អ្នកធ្វើ​ដំណើរ​លេីផ្លូវជាតិ​ សូមមេត្ដារួ​មចំណែកកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍​ និងត្រូវយល់ដឹង​ អ​ធ្យាស្រ័យ​គោ​រព​ច្បាប់ចរាចរណ៍​ទាំង​អស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង