ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីក្រសួងបរិស្ថាន ម្នាក់ លោតពីលើអគារ សម្លាប់ខ្លួន ហើយមានការហាមអ្នកកាសែត មិនឲ្យចូលផ្តិតយករូបភាព

204


ភ្នំពេញ៖ មាន មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងជាន់ទី៤ សម្លាប់ខ្លួន បណ្ដាលឱ្យបាត់បង់ជីវិត ហើយត្រូវបានដឹកចេញតាមរថយន្ដសាម៊ុយ និងមិនឲ្យអ្នកកាសែតចូលយកព័ត៌មាន និងថតរូបនោះឡើយ។
មន្ត្រីដែលធ្វើអត្តឃាតនោះ មិនត្រូវបានគេទម្លាយ ឲ្យដឹងឈ្មោះ ឬក៏តួនាទីនោះឡើយ ភេទប្រុស មានវ័យប្រហែល ៣០ឆ្នាំ ប៉ុន្តែគេគ្រាន់តែដឹងថា បុរសរូបនោះធ្វើការនៅផ្នែករដ្ឋបាល។

ករណីលោកពីលើអគារក្រសួងបរិស្ថាន សម្លាប់ខ្លួននេះ អ្នកកាសែត មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្បែរកន្លែងកើតហេតុនោះទេ។ ភ្លាមៗអត្តឃាតជន ត្រូវបានគេបញ្ជូនចេញពីបរិវេណ ក្រសួងបរិស្ថាន យ៉ាងប្រញាប់ប្រញាល់បំផុត តាមរយៈ រថយន្តសាម៊ុយ៕

អត្ថបទដែលជាប់ទាក់ទង