មន្រ្តីក្រសួងបរិស្ថានម្នាក់លោតសម្លាប់ ខ្លួនបានសំរេច ពីជាន់ទី៥នៃក្រសួងបរិស្ថាន
ភ្នំពេញ ៖ ដោយសារទ្រាំនឹងជំងឺរាំរ៉ៃមិនានតទៅទៀត ធ្វើអោយមន្រ្តីក្រសួងបរិស្ថានម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី៣ កាលវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៩ ចំណុចក្រសួងបរិស្ថាន ផ្លូវសបុិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អោម សេងហួ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ អនុ ការិយាល័យ រដ្ឋបាលផែនការនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ។
សមត្ថកិច្ចបានអោយដឹងថា ករណីមន្រ្តីក្រសួងបរិស្ថានបានលោតសម្លាប់ពីអាគារជាន់ទី៥ ដោយសារមានជំងឺក្រពះរាំរ៉ៃក្រពេះ និងមានបញ្ហាច្រមុះ ដែលបានទៅថតនៅប្រទេសវៀតណាមចុងក្រោយ ហើយព្រឹកមិញនេះបុរសរងគ្រោះមកធ្វើការជាធម្មតា តែមុនកើតហេតុបុរសរងគ្រោះបានចុចជណ្ដើរយន្ត ក៏មានស្រ្តីម្នាក់ធ្វើការជាមួយគ្នាក៏សួរថា បងទៅណា រួចតបមកវិញថា ឡើងទៅជាន់ទី៤បន្តិច ស្រ្តីក៏សួរទៀតថា បងថ្ងៃនេះម៉េចមុខបងខ្មៅម្ល៉េះ ហើយបងសេីចមួយមើលក្រោយមកបុរសនោះសេីច ហើយក៏ជិះជណ្ដើរយន្តឡើង ក្រោយមកក៏ផ្អើលថាបុគ្គលិកមន្រ្តីបរិស្ថានលោតសម្លាប់ខ្លួន ។ សមត្ថកិច្ចបន្តថា ក្រោយពីការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យកន្លែងកើតហេតុនិងកន្លែងលោតគឺការសន្និដ្ឋានករណីអត្តឃាតលោតសម្លាប់ខ្លួនឯងសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅស្រុកត្រាំកក់ ខេត្តតាកែវដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕