ស្ត្រីជើងខ្លាំងម្នាក់ដេញ បាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ដ ត្រូវតុលាការចោទប្រកាន់
ភ្នំពេញ៖ ស្ត្រីប្រើប្រាស់កាំភ្លើងខ្លីដេញបាញ់ព្រះសង្ឃក្នុងវត្តសារ៉ាវ័ន្ ដព្រោះរឿងស្រោចទឹកលើករាសីរកស៊ីមិនកាក់កកនោះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ត្រូវបាន លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។
សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាជនត្រូវចោទរូបនេះ ថាតើអាចរួចខ្លួន ឬគេចមិនផុតពីត្រូវឃុំខ្លួនដាក់ពន្ធនាគារ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការកហរុងភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣។
ជនបង្កឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដិលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
នារីរូបស្រស់សោភាម្នាក់ ទិញអាវុធខ្លីពីប្រទេសថៃ តម្លៃ១៥០០ដុល្លារ ដោយពុំមានច្បាប់អនុញ្ញាត បានខឹងនឹងព្រះសង្ឃមួយអង្គដែលគង់ក្នុងវត្តសារ៉ាវន្ត ហើយបានស្រោយទឹកឲ្យនាងលើករាសី ក្នុងការរកស៊ី តែបែរជានារីរូបនេះ មានអារម្មណ៍រវើរវាយដូចត្រូវអំពើគេនិងរកស៊ីមិនបានផងនោះ ក៏បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាសដា មកឈប់ក្នុងបរិវេណវត្ត ហើយដកអាវុធខ្លីបាញ់ មេឃ២គ្រាប់ នៅមុខកុដ្ឋិព្រះសង្ឃដែលបានស្រោយទឹកឲ្យនោះ ផ្អើលអស់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ។
ហេតុការណ៍នារីរូបស្រស់ដកកាំភ្លើងខ្លីបាញ់មេឃនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី នៅចំណុចក្នុងកុដ្ឋិលេខ២៣ វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ សហការជាមួយកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូប្ញស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន អាវុធខ្លី១ដើមម៉ាកZORAKI.M906 លេខ០០០១២៦.បង់មួយ.គ្រាប់ចំនួន០២គ្រាប់.ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVO ពណ៌ឈាមជ្រួក, លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។
ព្រះសង្ឃដែលជាជនរងគ្រោះឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។
សកម្មភាពរឿងហេតុ ៖ មុខពេលកើតហេតុថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំជាព្រះសង្ឃកំពុងគង់នៅវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ បានដើរចូលទៅក្នុងកុដ្ឋិលេខ២៣ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៊ីមិនបាន ដេកមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែឧសភា ឆ្នាំ២០១៧ ដោយខឹងពេក បានដកអាវុធខ្លីខាងលើ បាញ់ចំនួន០២គ្រាប់ តែពុំត្រូវរងរបួសទេ ក៏មានការផ្អើលឆោរឡោ ពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះ និងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ចំពោះអាវុធខ្លីម៉ាក ZORAKI.M906 លេខ000126 ជនសង្ស័យបានទិញតំលៃ១៥០០ដុល្លារនៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩។
ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ (តាមរយៈតាមរយៈធ្វើតេស្តទឹកនោម៕