ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌពោធិសែនជ័យរៀបចំទទួលទាននំបញ្ចុក ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខណ្ឌ

65

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី​ ០៩​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក ក្រូច​ ផាន​ ប្រធានក្រុមប្រឹក្សា​ និងលោក​ ហែម​ ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែន​ បានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គី​ ដោយមានការចូលរួមពីសមាជិក​ សមាជិការក្រុមប្រឹក្សា​ខណ្ឌ និងមន្ត្រីរដ្ឋបាលខណ្ឌយ៉ាងច្រេីនកុះករ​។ ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណសាលាខណ្ឌពោធិសែនជ័យ​ ។

គួរបញ្ជាក់ថា ក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង