ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីព័ត៌មាន៥ រូបមកពី៥ប្រទេស នឹងធ្វើជាវាគ្មិនពាក់ព័ន្ធការវិត្តន៍បច្ចេកវិទ្យា ​និង​​ការ​ប្រយុទ្ធ​​​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

73

សៀមរាប៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រី​ព័ត៌មាន​ចំនួន៥រូបមកពី៥ប្រទេស នឹងធ្វើជាវាគ្មិន ពាក់ព័ន្ធទៅនឹងការវិត្តន៍បច្ចេកវិទ្យា ​ ដើម្បី​​រួមគ្នា​​​​ធ្វើឲ្យសោតទស្សន៍ដើរទាន់យុគស​ម័យសារព័ត៌​​មាននៃ​​បដិវត្តន៍ឧស្សាហកម្ម​ជំនាន់​​ទី៤ និង​​ការ​​​ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ដែល​​កម្ពុជាធ្វើ​​ជា​ម្ចាស់​​ផ្ទះ​នៅ​ខេត្ត​សៀម​រាបពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ​មាន វាគ្មិនថ្នា​​ក់​​រដ្ឋ​​​មន្ត្រី​​​ព័ត៌មាន​ចំនួន៥រូប មកពី៥ប្រទេស​​នឹងរួមគ្នាពិភាក្សាពីការវិត្តន៍បច្ចេកវិទ្យា និង​​ការ​ប្រយុទ្ធ​​​​​​​​​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយដែលកំពុងតែកើតមានឡើងនៅលើពិភពលោក ព្រម​​ទាំងបញ្ហា​​ពាក់ព័ន្ធទៅនឹងវិស័យព័តមាន ។
លោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈ​កម្មការ​រៀប​​​​ចំសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ១១ មិថុនា ឆ្នាំ២០១៩
ថា វាគ្មិន​​ថ្នាក់​​​​​​​​រដ្ឋមន្ត្រីព័ត៌មានចំនួនប្រាំរូបគឺ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រដ្ឋ​​មន្ត្រី​​​​​​​​ព័ត៌មាន ឡាវមីយ៉ាន់ ម៉ា ហ្វីលីពីន កូរ៉េខាងត្បូង និងអនុរដ្ឋមន្ត្រីព័ត៌មាន​​ប្រទេសសា​ម័រ​។
លោកបន្តថា៖ សន្និសីទសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ ដែលធ្វើនៅលើទឹកដីអង្គរ ខេត្ត​​សៀមរាប បានចាប់ផ្តើម​​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ដោយមានគណៈ​ប្រតិភូជា​ថ្នាក់​ដឹកនាំ និងតំណាងស្ថាប័ន​​រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួម​​ប្រមាណ​​​៥០០​នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក។
សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ ដែលនឹងបើកជាផ្លូវ​ការក្រោម​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាច​ក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ផ្តោតលើបញ្ហាសំខាន់ៗដូចជា ផលប៉ះ​​ពាល់​នៃ​​វិស័យសារ​ព័ត៌មានក្រោមឥទ្ធិ​​ពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធ​ប្រឆាំង​ព័ត៌មានក្លែងក្លាយ ជាដើម ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង